ព័ត៌មានបច្ចេកវិទ្យា

MAPS.ME ជាផែនទីបង្ហាញផ្លូវ មិនតម្រូវឲ្យបើកអីុនធើណែត

កាលពីសម័យមុន មនុស្សគ្រប់គ្នាត្រូវការឧបករណ៍ GPS ទុកសម្រាប់ប្រើប្រាស់ដើម្បីបង្ហាញផែនទីផ្លូវ ប៉ុន្តែបច្ចុប្បន្នយើងរាល់គ្នាត្រូវការតែស្មាតហ្វូនមួយប៉ុណ្ណោះអាចបង្ហាញផ្លូវបានយ៉ាងជាក់ច្បាស់ ដោយប្រើប្រាស់កម្មវិធី Maps មួយចំនួនមានដូចជា Google Maps ឬ កម្មវិធី Maps ដែលភ្ជាប់មកស្រាប់លើស្មាតហ្វូនរបស់យើង ហើយការប្រើប្រាស់ Maps ទាំងនោះសុទ្ធតែទាមទារឲ្យបើកប្រព័ន្ធអីុនធើណែតដើម្បីដំណើរការទៅបាន។

ផ្ទុយទៅវិញ កម្មវិធី MAPS.ME មួយនេះមានរហ័សនាមថា Offline Mobile Maps ( ផែនទីដែលមិនចាំបាច់អីុនធើណែត )។ បច្ចុប្បន្ន MAPS.ME កំពុងដាក់ឲ្យទាញយកដោយឥតគិតថ្លៃទាំងនៅលើ ហាងកម្មវិធី AppStore និង Google Play។

MAPS.ME មានភាពងាយស្រួលក្នុងការប្រើប្រាស់ វាថែមទាំងបង្ហាញទីតាំងបានច្បាស់លាស់ នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ ប្រសិនបើប្រិយមិត្តណាដែលបានទាញយកកម្មវិធីនេះហើយ ប៉ុន្តែនៅតែមិនទាន់ចេះពីរបៀបប្រើប្រាស់វា សូមប្រិយមិត្តទាំងអស់គ្នាតាមដាន Pages Post Tech នឹងដាក់បង្ហាញជាវីដេអូ នូវរបៀបប្រើប្រាស់កម្មវិធី MAPS.ME នេះមួយចប់តែម្តង ក្នុងពេលឆាប់ៗនេះ។

សម្រាប់ការទាញយកលើប្រព័ន្ធ iOS សូមចុចត្រង់នេះ និងប្រព័ន្ធ Android សូមចុចត្រង់នេះ

មតិយោបល់