អ្នកទាំងអស់គ្នាពិតជាភ្ញាក់ផ្អើល នៅលើគេហទំព័រ TMZ ដែលបានចុះផ្សាយនូវរឿង រ៉ាវពាក់ព័ន្ធនឹង តារាសម្តែងអេនជើលីណា ជូលី និង ប្រេដភីត ។
ពាក់ព័ន្ធរឿងលែងលះនេះដែរ ក្រុមអ្នកគាំទ្របានចែករំលែកម្តងទៀត នូវលិខិត ដែលគេជឿជាក់ថាបានសរសេរដោយ ប្រេដភីត ផ្ញើទៅកាន់អតីតភរិយា ដែលធ្វើឲ្យភ្ញាក់ផ្អើលជាថ្មី។នេះបើយោងតាមគេហទំព័រ justnaturallife បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។
ខាងក្រោមនេះ ដែលគេជឿជាក់ថាសំបុត្រសរសេរដោយ ប្រេដភីត៖
«ប្រពន្ធរបស់ខ្ញុំបានឈឺ នាយភ័យជានិច្ច ដោយសារតែបញ្ហានៅកន្លែងធ្វើការ ជីវិតផ្ទាល់ខ្លួន ការបរាជ័យ និងបញ្ហាជាមួយក្មេងៗ នាងបានបាត់៣០ផោន នៅពេលនាងមានអាយុ ៣៥ឆ្នាំ» ។
«នាងស្គមស្គាំងខ្លាំង និងបានយំជានិច្ច នាងមិនមែនជាស្ត្រីសប្បាយរីករាយនោះទេ នាងបានទទួលរងការឈឺក្បាល បន្តឈឺបេះដូង និង សរសៃប្រសាទ នៅឆ្អឹងខ្នង និងឆ្អឹងជំនីររបស់នាង»។
«នាងគេងមិនសូវលក់ តែបែរជាគេងលក់នៅពេលព្រឹក ហើយទទួលការធុញទ្រាន់ ក្នុងមួយថ្ងៃៗ ដែលធ្វើឲ្យទំនាក់ទំនងយើង ឈានដល់ការបែកបាក់»។
«ភាពស្រស់ស្អាតរបស់នាង ត្រូវបានបាត់បង់ នៅក្រោមភ្នែករបស់នាងចាប់ផ្តើមខ្មៅ និងបានបញ្ឈប់ការថែរក្សាខ្លួន ដោយច្រានចោលការថតរឿង និងតួក្នុងរឿង» ។
«ខ្ញុំបានបាត់បង់ក្តីសង្ឈឹម និងគិតថាយើងនឹងចែកផ្លូវគ្នាឆាប់ៗ តែខ្ញុំគិតថា ខ្ញុំគឺទទួលបានស្រីស្អាតបំផុត នៅលើផែនដីនេះ ចូលក្នុងជីវិតខ្ញុំ»។
«នាងគឺល្អច្រើន ដែលជាមនុស្សម្នាក់ បានអនុញ្ញាត ឲ្យដេកក្បែរនាង និងបានប្រកៀកស្មារបស់នាង»។
«ខ្ញុំបានផ្តល់អ្វីៗជាច្រើនដល់នាង និងចង់រស់នៅក្បែរនាង» ។
«ខ្ញុំតែងតែនិយាយនៅទីសាធារណៈអំពីនាង និងកោតសរសើរនាង នៅចំពោះមិត្តភក្តិ និងខ្លួននាងផ្ទាល់»។
Brad Pitt
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់