យើងទាំងអស់គ្នាតែងតែប្រើប្រាស់អំបិលជាប្រចាំថ្ងៃ ដើម្បីបង្កើនរសជាតិរបស់ម្ហូបអាហារ ប៉ុន្តែមនុស្សមួយចំនួនធំមិនបានដឹងថា អំបិលអាចដោះស្រាយបញ្ហាសុខភាពបានច្រើនយ៉ាងនោះទេ ហើយសូម្បីតែអ្នកមានបញ្ហាសក់ ឬបញ្ហាស្បែក ក៏អំបិលអាចជួយដោះស្រាយបានដែរ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការប្រើអំបិល៖
១. កម្ចាត់ប្រេងលើស្បែកក្បាល
អ្នកគ្រាន់តែបន្ថែមអំបិល ២ ទៅ ៣ស្លាបព្រាបាយទៅក្នុងសាប៊កក់សកមួយដប រួចកូរឲ្យរលាយ។ នៅពេលដែលអ្នកកក់សក់ជាតិប្រេងនៅលើសក់ ឬស្បែកក្បាលនឹងត្រូវបានកម្ចាត់ចោលអស់។
២. ជើងរបកស្បែក
យកអំបិល២ស្លាបព្រាបាយ លាយជាមួយនឹងប្រេងអូលីវ១ពែង បន្ទាប់មកលាបលើជើងរបស់អ្នក វានឹងជួយឲ្យស្បែកទន់រលោង។
៣. សម្អាតរាងកាយ
ប្រើអំបិល២ស្លាបព្រាបាយ លាយជាមួយនឹងប្រេងដូងកន្លះពែង ប្រើសម្រាប់ដុសខ្លួនពេលងូតទឹក វានឹងជួយជម្រះបាក់តេរី ព្រមទាំងជួយឲ្យស្បែកស្រស់ថ្លា។
៤. ព្យាបាលអាការឈឺក្បាល
ក្នុងករណីដែលអ្នកមានអាការឈឺក្បាល គួរតែបន្ថែមអំបិលមួយស្លាបព្រាកាហ្វេទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ រួចទទួលទានទាំងអស់។ ធ្វើបែបនេះ អាចព្យាបាលអាការឈឺក្បាលក្នុងរយពេលតិចជាង ១៥នាទី។
៦. បំបាត់ការឈឺចាប់ពេលត្រូវរបួស
អំបិលអាចបំបាត់ការឈឺចាប់ក្នុងរយៈពេលដ៏ខ្លីនៅពេលដែលអ្នកអនុវត្តនៅលើមុខរបួស ហើយវាអាចជួយឲ្យរបួសឆាប់ជាថែមទៀត។ អ្នកគ្រានតែបន្ថែម អំបិល២ស្លាបព្រាកាហ្វេទៅក្នុងទឹកស្អាតមួយកែវ បន្ទាប់មកលាងសម្អាតនៅលើមុខរបួសតែម្តង។
ចំណាំ៖ អ្នកគួរតែប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អំបិល ប្រសិនបើអ្នកកំពុងតែរងគ្រោះដោយសារបញ្ហាសម្ពាធឈាមខ្ពស់៕

មតិយោបល់