តារាចម្រៀង Rain និង Kim Tae Hee បានរៀបអាពហ៍ពិពាហ៍កាលពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧ នៅវិហារកាតូលិក Gaoe Catholic Church ដែលមានភ្ញៀវកិត្តិយសបានចូលរួម ក្នុងនេះដែរ មានវត្តមាន JYP, PSY, Honey Lee បានធ្វើជាសាក្សីក្នុងការដឹងឮ ។
Kim Tae Hee បានសរសេរសំបុត្រស្វីតៗ ដោយផ្ទាល់ដៃ ផ្ញើរទៅកាន់អ្នកគាំទ្រដែលអត្ថន័យនៅក្នុងសំបុត្រមានដូចតទៅ ៖
សួស្ដី , ពី Kim Tae Hee
ដំបូង ខ្ញុំសូមអរគុណដល់ការអបអរសាទរ នឹងគាំទ្រចំពោះដំណឹងដ៏រហ័សមួយនេះ ។ ថ្ងៃនេះ ជាថ្ងៃដំបូងសម្រាប់ដំណើរជីវិតដ៏វែងឆ្ងាយរបស់យើងទាំងពីរនាក់ ហើយខ្ញុំសូមជូនពរដល់អ្នកគាំទ្រគ្រប់រូបដែលបាន ស្រលាញ់ នឹង គាំទ្រ ពួកយើងរហូតមក ។ យើងនឹងគោរពស្រលាញ់គ្នាទៅវិញទៅមក ហើយថែមទាំងច្នៃជីវិតមួយនេះឲ្យមានន័យបំផុត ។ ខ្ញុំនឹងផ្ដល់ភាពកក់ក្ដៅ និងទទួលយកគំរូដែលអ្នកបានបង្ហាញខ្ញុំនូវសេចក្ដីស្រលាញ់ជាប្រពន្ធដ៏ល្អមួយ រួមចាស់ចិត្តចាស់គំនិតតាមតារាសម្ដែងជើងចាស់ ។ ខ្ញុំខ្លួនឯងនឹងព្យាយាមរស់នៅសម្របខ្លួនជាមួយដៃគូ ។ ខ្ញុំបួងសួងថា ឆ្នាំថ្មីនេះសូមឲ្យពោពេញទៅដោយសុភមង្គល នឹងសេចក្ដីសុខដល់អ្នករាល់គ្នា សូមរក្សាសុខភាពពីអាកាសធាតុត្រជាក់ ហើយជាថ្មីម្ដងទៀត សូមអរគុណដល់អ្នករាល់គ្នា ៕




មតិយោបល់