ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្តី Victoria Beckham គេសរសើរថាចរិតល្អ​

មិនត្រឹមសង្ហារ មានទ្រព្យសម្បត្តិប៉ុណ្ណោះទេ Beckham ត្រូវ​ជា ប្តី​តារាម៉ូដែល Victoria Beckham គេសរសើរ​ថាមានសន្តានចិត្តល្អពន់ពេក។
យោងតាមគេហទំព័រ Dailymail បានចុះផ្សាយឲ្យដឹងថា គូស្នេហ៍ ដែលរកចំណូលបាន រាប់លានដុល្លារ ក្នុងមួយខែៗនេះ ត្រូវបានគេសរសើរថា មានសន្តានចិត្តល្អ ដោយមិនចោលភ្នែក ចំពោះ​អ្នករងគ្រោះថ្នាក់ម្នាក់ ។​

កាលពីថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ មានស្ត្រីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ​ដួលនៅ​លើផ្លូវ បណ្តាលឲ្យបែកក្បាល ហើយពេលនោះ អតីត​តារាបាល់ទាត់រូបនោះ បានឈប់សួរសុខទុក្ខ និងផ្តល់នូវទឹកមួយដប​ជូនដល់ស្ត្រីរូបនោះ។​

អ្នកប្រើប្រាស់ធ្វីត​ទ័រម្នាក់ មានឈ្មើ Sally Biddall ដែលបានឃើញហេតុការណ៍នោះ បានរៀបរាប់នៅលើ គណនីខ្លួនថា ខ្ញុំបានជួយស្ត្រីម្នាក់ដែលជួបនូវគ្រោះថ្នាក់ចរាចរណ៍ ដោយដួលបោកក្បាលនៅលើផ្លូវ ពេលនោះ ស្រាប់តែមានរថយន្តមួយ បើកមកជិត ដោយបើកកញ្ជក់ចេញមក គឺ​ជាសុភាពបុរស Beckham៕

មតិយោបល់