ព័ត៌មានសិល្បៈ និងកម្សាន្ត

មានវីដេអូ៖ ក្ដៅក្រហាយ ពេជ្រ ថៃ កាន់ពាន! បំផ្លាញខ្ទេច ទ្រព្យសម្បត្តិផ្ទាល់ខ្លួន

នៅលើបណ្ដាញហ្វេសប៊ុកមិនត្រឹមតែមានការសំឡេងរិះគន់ និងជេរប្រទិច កម្មវិធី The Voice Kids Cambodia របស់ហង្សមាសប៉ុណ្ណោះ ក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនឈានដល់ការកម្ទេចទូរទស្សន៍ ទូរសព្ទ និងIpaid ជាដើមព្រោះតែខឹងចិត្តនឹងកុមារាពេជ្រ ថៃ បានក្លាយជាអ្នកកាន់ពាន ដែលអ្នកប្រើប្រាស់បណ្ដាញអ៉ីនធឺណេតប្រកាសថាមិនអាចទទួលយកសមត្ថភាពរបស់គេឲ្យក្លាយជាម្ចាស់ពាននោះផងដែរ។

មកទល់ម៉ោងនេះសកម្មភាពចែកចាយពីកំហឹងរបស់មហាជនត្រូរគេឃើញមានចំនួនច្រើនឡើង ដោយអ្នកដែលសម្ដែងពីការមិនពេញចិត្តទាំងនោះបានទាំងទទូចឲ្យហង្សមាសបង្ហាញសារបោះឆ្នោតដែលមហាជនបោះឲ្យជាសាធារណៈ ឲ្យដូចគ្នាកម្មវិធី The Voice របស់បណ្ដាប្រទេសខ្លះនោះផង។

រូបភាពបុរសមួយចំនួនដែលមានខ្លះជាអ្នកនៅតាមខេត្ត និងខ្លះនៅក្នុងភ្នំពេញ លើកទូរទស្សន៍កម្ទេចចោលក្រោយពីបានការប្រកាសថាពេជ្រ ថៃ បានក្លាយជាអ្នកកាន់ពាន បានធ្វើឲ្យហង្សមាសបាក់មុខយ៉ាងខ្លាំង ក្នុងពេលដែលក្រុមហ៊ុនមួយនេះ កាលពីការប្រឡងជ្រើសរើស Cambodian got’s Talents ដែលជាកម្មវិធីគួរតែជាប់អ្នកមានទេពកសល្យលើសពីការរំពឹងទុកក៏ត្រូវមហាជនស្រែកជេរឡើងស្ពឹកមុខផងដែរ ដោយសារតែការប្រកួតចុងក្រោយបែរជាជ្រើសយកក្មេងពិការភ្នែកម្នាក់ដែលគ្រាន់តែអាចច្រៀងបានពិរោះគួរសមឲ្យក្លាយជាម្ចាស់ពាន។

សំឡេងរិះគន់របស់មហាជនក្រោយការបញ្ចប់ The Voice Kids Cambodia នេះ ធ្វើឲ្យគេនឹកដល់សំឡេងរិះគន់ទៅកាន់ហង្សមាសកាលពីកម្មវិធី Cambodian Got’s Talents ជាថ្មីម្ដងទៀត ប៉ុន្តែសំឡេងរិះគន់លើកនេះគឺខ្លាំងជាងមុន ដោយសារតែក្រៅពីតែមានអ្នកដៀល និងអ្នកជេរដល់ហង្សមាសយ៉ាងផ្អើលហ្វេសបុក ក៏មានអ្នកបញ្ចេញកំហឹងដល់ថ្នាក់កាប់បំផ្លាញ ឬកំទេចរបស់មានតម្លៃរបស់ខ្លួនផងបង្ហោះជាសាធារណៈនៅលើហ្វេសប៊ុក ដែលមិនខុសពីខោកក្បាលអ្នករៀបចំកម្មវិធី។ អ្នកបញ្ចេញកំហឹងទាំងនោះនៅតែមិនជឿថាពេជ្រ ថៃត្រូវបានមហាជនទូទាំងប្រទេសបោះឆ្នោតឲ្យជាប់នោះទេ ដោយសារតែស្ទើរមួយចំហៀងអ្នកលេងហ្វេសបុក ដែលត្រូវគេដឹងថាជាអ្នកចូលចិត្តបោះឆ្នោតឲ្យបេក្ខជនបេក្ខនារីជាក្មេងៗដែលប្រឡងនោះ ផ្ទុះការរិះគន់ភ្លូកទឹកភ្លូកដីច្រើនជាង។

អ្នកលេងហ្វេសប៊ុកច្រើនឡើងនិយាយថា តើមានអ្នកណាបោះឆ្នោតឲ្យជាប់ បើគ្រាន់តែជាប់(កាន់ពាន)មិនដល់មួយម៉ោងផង គេជេរ គេដៀលដល់ម្លឹងហើយនោះ។ អ្នករិះគន់នៅតែយល់ថាហង្សមាសរៀបស៊ី ឲ្យពេជ្រ ថៃកាន់ពាន ស្របគ្នាដែលមានការលេចឮថាមន្ត្រីថ្នាក់លើរបស់ហង្សមាសពេញចិត្តពេជ្រ ថៃ ជាងគេ និងខ្លះពេជ្រ ថៃ កាន់ពានដោយសារតែមានអ្នកធំៗដែលស្និទ្ធិនឹងហង្សមាសផ្ដាំផ្ញើឲ្យហង្សមាសជួយៗពេជ្រ ថៃ ដើម្បីឲ្យគេកាន់ពានមិនទាន់ស្ងប់។

យ៉ាងណាមិញពាក់ព័ន្ធនឹងរឿងគេថាមានភាពមិនប្រក្រតីពីក្រោយការជាប់នេះ នៅមិនទាន់មានការបកស្រាយនោះទេ ក្នុងពេលដែលហង្សមាសបានត្រឹមតែលើកឡើងថាជ័យជំនះរបស់ពេជ្រ ថៃ គឺជាបោះឆ្នោតទាំងស្រុងពីអ្នកទស្សនានៅទូរទស្សន៍ប្រទេស។

មិនខ្វល់ពីការមិនជឿលើការបោះឆ្នោតនោះ ហង្សមាសនៅតែរក្សាជំហរមិនបញ្ចេញពីតួលេខបោះឆ្នោត បើទោះជាអ្នករិះគន់កាន់តែលើកឡើងថាជុំវិញការបោះឆ្នោតគឺគ្រាន់តែជាសេសយ៉ាងណាក៏ដោយ។

លោក ម៉ៃ សុគន្ធ មិនត្រឹមតែប្រកាសមិនទទួលទានសាច់រហូតដល់មួយអាទិត្យប៉ុណ្ណោះទេ លោកបានខឹងចិត្តរហូតដល់ឈានទៅកំផ្លាញIpaid មួយគ្រឿងក្រោយពីពេជ្រ ថៃ ប្រលងជាប់នោះផងដែរ។ លោកថាបើហង្សមាសចិត្តសឿង គួរតែបង្ហាញតួលេខបោះឆ្នោតឲ្យមហាជនបានឃើញ ដោយលោកនៅតែប្រកាសថាអត់ជឿថាពេជ្រ ថៃ បានសំឡេងឆ្នោតច្រើនជាងឡុង លីគ័ង និងបេក្ខនារីផ្សេងទៀតនោះទេ ក្នុងពេលដែលមនុស្សទូទាំងប្រទេសសុទ្ធតែអត់ទទួលយកលទ្ធផល។ មិនខុសពីលោកអះអាងថាអ្នកលេងហ្វេសប៊ុកច្រើនក៏ថ្លែងដូចគ្នាដែរ បើពេជ្រ ថៃ ពិតជាមានអ្នកបោះឆ្នោតស្រឡាញ់ដល់ម្លឹងមិនមានហេតុផលណាមួយ ក្រោយការពានរបស់គេមានអ្នកជេរផង អ្នកដៀលផង និងមានអ្នកបំផ្លាញទ្រព្យរបស់ខ្លួនផងព្រោះតែភាពខកចិត្តយ៉ាងហ្នឹងនោះទេ ដោយសារសម្អាងថាថាកាលកម្មវិធី Cambodian Got’s Talents ត្រូវបញ្ចប់ ក៏អ្នកទស្សនាមានត្រឹមការរិះគន់ថាមិនសម តែមិនដល់ថ្នាក់ជេរប្រទិចកម្មវិធី និងស្អប់អ្នកជាប់ដល់ម្លឹង។ មកទល់ម៉ោងនេះ កម្មវិធី The Voice Kids រងការរិះគន់រហូតដល់ក្រៅប្រទេស ដោយបងប្អូនខ្មែរនៅកូរ៉េ នៅអាមេរិក អូស្រ្តាលី និងថៃ ជាដើម សុទ្ធតែបានបង្ហោះសាររិះគន់ ដោយមានអ្នកខ្លះឈានដល់បង្ហោះវីដេអូជេរឡើងកប់ៗមាត់ ព្រោះតែការមិនពេញចិត្តផង។
យ៉ាងណាមិញជីវប្រវត្តិរបស់ថៃ ពេជ្រ ត្រូវបានគេដឹងថាកម្សត់គួរឲ្យអាណិតខ្លាំងណាស់ គឺមិនគួរគ្រាន់តែប្អូនកាន់ពាន ហើយផ្ទុះកំហឹងយ៉ាងផុសផុលយ៉ាងណឹងឡើយ៕

https://youtu.be/Nc9wcB69a84

មតិយោបល់