កំពូលតារាបង្ហាញម៉ូដ Victoria Beckham ដែលជាភរិយារបស់កីឡាករល្បីគឺលោក David Beckham បានកសាងកេរ្ដិ៍ឈ្មោះល្បីល្បាញ ដែលអ្នកទាំងពីរបានជួយដល់ការងារសង្គមជាច្រើនជាមួយ ការងារសប្បុរសធម៌របស់ពិភពលោក តាមរយៈអង្គការ Unicef និង UN ។ បច្ចុប្បន្ននេះអ្នកទាំងពីរមានកូនចំនួន ៤ នាក់ហើយ ដែលអ្វីជារឿងគួរឲ្យភ័យខ្លាចបំផុត គឺ កូនប្រុសរបស់អ្នកទាំងពីរគឺ Cruz Beckham កំពុងធ្លាក់ក្នុងអន្លង់នៃភាពភ្លើតភ្លើនយ៉ាងខ្លាំង ។
តាមសម្ដីពិតរបស់អ្នកគ្រប់គ្រងតារាក្មេងៗ លោក Donny Osmond បាននិយាយពីបញ្ហាមួយនេះដាស់តឿនដល់ Victoria Beckham នឹងស្វាមីថា៖ ” លោក David និង អ្នកស្រី Victoria Beckham គួរការពារកូន Cruz ពីពិភពភ្លើតភ្លើន ដែលមាននៅក្នុងសង្គមសិល្បៈ ” ។
ដោយសង្កេតឃើញថា តារាវ័យក្មេង អាយុ ១១ ឆ្នាំ Cruz Beckham កំពុងតែធ្លាក់ក្នុងភាពភ្លើតភ្លើន ឈ្លក់វង្វេងជាមួយនឹងយុវវ័យភាពរបស់គេ ដែលក្ដីបារម្ភនេះ ក្នុងនាមអ្នកគ្រប់គ្រងតារារូបនេះ មានការភ័យខ្លាចតែ Cruz ដើរចូលគន្លងរបស់តារាចម្រៀង Justin Bieber ។
គួរបញ្ជាក់តាមសម្ដីរបស់អ្នកសារព័ត៌មាន Daily Mirror ផងដែរថា ៖ ” ភាពភ្លើតភ្លើនរបស់កូននឹងកើតមានឡើង ប្រសិនបើ ឪពុកម្ដាយបណ្ដោយកូនឲ្យធ្លាក់ទៅក្នុងអន្លង់នេះ គួរតែរឹតបន្តឹងចំពោះការងាររបស់ក្មេង ” ៕




មតិយោបល់