ព័ត៌មានសិល្បៈ និងកម្សាន្ត

លី តៅ ហួរ ត្រូវដេកលើគ្រែ ៩ ខែ ក្រោយធ្លាក់ពីលើខ្នងសេះ

លោក លី តៅ ហួរ ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅទីក្រុង ហុងកុង ភ្លាមៗបន្ទាប់ពីរូបលោកបានធ្លាក់ពីលើ ខ្នងសេះ បណ្ដាលឲ្យលោកបាក់ឆ្អឹងត្រកៀក ខណៈពេលដែលលោកបានអញ្ចើញមកថតស្ពតពាណិជ្ជកម្មនៅ ប្រទេស ថៃ កាលពីថ្ងៃទី​១៧ ខែ មករា ឆ្នាំ ២០១៧ ។

រហូតដល់ពេលនេះសារព័ត៌មានហុងកុង បានផ្ដល់ដំណឹងមកថា ការសម្រាកព្យាបាលរបស់ លោក លី តៅ ហួរ មានរយៈពេលយូរទើបធូរសះស្បើយ បើតាមសម្ដីរបស់គ្រូពេទ្យរក្យាលោកផ្ទាល់បាន ប្រាប់ថា លោក ត្រូវសម្រាកនៅលើគ្រែ យ៉ាងហោចណាស់នៅក្នុងមន្ទីរពេទ្យពី ៦ ទៅ ៨ សបា្ដហ៍ ហើយលោកអាចចាកចេញទៅព្យាបាលនៅផ្ទះបានក្នុងរយៈពេល ៦ ទៅ ៩ ខែទើបអាចក្រោកដើរជាធម្មតាបាន ។

សូមជម្រាបបន្ថែម តារាសម្ដែងល្បីឈ្មោះរបស់ ហុងកុង រូបនេះ មានអ្នកគាំទ្របានទៅផ្ដល់កម្លាំងចិត្តនៅមន្ទីរពេទ្យជាច្រើនអ្នក ប៉ុន្ដែបានតែនៅពីខាងក្រៅ ព្រោះពុំទាន់មានការអនុញ្ញាតិឲ្យចូលសួរសុខទុក្ខលោកនៅឡើយទេ ៕

មតិយោបល់