ណាដេត ឃូគិមិយៈ ចេញមុខសូមទោសចំពោះសំណាក់អ្នកគាំទ្រគ្រប់រូប បន្ទាប់ពីដៃគូស្រី នាង យ៉ា យ៉ា ឈឺធ្ងន់ដល់ថ្នាក់ដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរ ទើបបោះបង់ចោលការងារទាំងអស់យ៉ាង ទាន់ហន់ ដែលអ្នកគាំទ្រគ្រប់គ្នា កំពុងតែជក់ចិត្តដិតអារម្មណ៍ជាមួយរឿងដែលនាងកំពុងសម្ដែងនៅលើកញ្ចក់ទូរទស្សន៍ ។
តារាឯកប្រុស រូបនេះបានចេញមុខបកស្រាយ នឹងសូមទោសមហាជាសាធារណៈនៅក្នុងមន្ទីរពេទ្យ ដែលតារាឯកស្រី យ៉ា យ៉ា កំពុងសម្រាកព្យាបាលនាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៧ ថា នាងមិនស្រួលខ្លួនបាទ ក៏ផ្អាកការងារភ្លាមៗទាំងកណ្ដាលថ្ងៃត្រង់ ក៏សូមអធ្យាស្រ័យពិតមែនបាទ ប្រសិនបើនាងអាចទៅរួច នាងប្រាកដជាមកបាទ តាមដែលដឹងមកថា នាងឈឺពោះចុកឆ្អល់ ដើរមិនរួច ដែលឥឡូវកំពុងសម្រាកព្យាបាល ទាំងខ្ញុំផ្ទាល់មិនទាន់បានទៅសួរសុខទុក្ខនៅឡើយទេ តែបានត្រឹមនិយាយគ្នាហើយ តែនៅមិនទាន់ដឹងពីស្ថានភាពជំងឺលម្អិតនៅឡើយ ក៏ត្រូវរងចាំគ្រូពេទ្យពិនិត្យបន្ដទៀត ។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងដ៏ស្អិតរមួតរបស់តារាពីរដួង នៅតែបន្ដមានជារាល់ថ្ងៃ តែនៅមិនទាន់មានដំណឹងល្អនៅថ្ងៃណានៅឡើយទេ សង្ឃឹមថានឹងបន្លាយពេលវេលាឲ្យកាន់តែយូរអង្វែងឡើយ ៕
មតិយោបល់