មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគេកត់សម្គាល់ថា តារាស្រី២ដួង មិនត្រឹមតែមានត្រកូលដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងពីរ ក៏ក្លាយជាតំណាងផលិតផលដូចគ្នា ក្រោយមានកូនស្រីដូចគ្នា ហើយក៏ជាសិល្បការិនី ដែលមានសកម្មភាពពាក់ព័ន្ធគ្នារាប់មិនអស់នោះផង។ ជាក់ស្ដែងអ្នកទាំងពីរមុននេះ ទើបតែបានបរិច្ចាគថវិកាមួយរួមគ្នា ជួយដល់កុមារកម្ពុជា ដែលធ្វើឲ្យអ្នកតាមដាន ពីជីវិតឯកជនរបស់អ្នកទាំងពីរ សរសើរមិនដាច់ពីមាត់។
យោងតាមការអះអាង ពិធីការិនី ល្បីឈ្មោះ អ្នកនាងគង់ សុជាតិ និងតារាសម្តែង ល្បីឈ្មោះអ្នកនាង គង់ ច័ន្ទស្រីមុំ បានបរិច្ចាកថវិកាផ្ទាល់ខ្លួនក្នុងមូលនិធិរបស់ក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត ចូលរួមក្នុងកម្មវិធីសង្គមមួយ ដើម្បីជួយដល់សាលាបឋមសិក្សា មួយនៅកោះសុទិន ក្នុងខេត្តកំពង់ចាម។ ការបរិច្ចាគនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី១៥ ខែឆ្នូ ឆ្នាំ២០១៨ កន្លងទៅដោយសិស្សានុសិស្ស ចំនួន១៩៥នាក់ នៅសាលាបឋមសិក្សា ឈិត គឹមយាត ទទួលបានសម្ភារៈប្រើប្រាស់ និងថិវិកាមួយចំនួន ខណៈដែលលោកគ្រូអ្នកគ្រូ ក៏ទទួលបានថវិកា៧លានរៀល សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការ។
លោកស្រី ខុន កែវកេសី ជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត បានមានប្រសាសន៍នៅក្នុងកម្មវិធីថា “ដោយសារតែឃើញ សាលាមានភាពខ្វះខាត ដោយសម្ភារៈប្រើប្រាស់នៅក្នុងសាលារៀន ដូចជា តុ កៅអី ទ្វា បង្អួច ព្រមទាំងអគារសាលា មានសភាពខូចខាតខ្លាំង ដែលនាំឲ្យមានផលវិបាក ទើបក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត បានបង្កើតនូវមូលនីធិមួយ ដែលមានឈ្មោះថា “មូលនីធិ នូទ្រីលេត” ដែលមានការចូលរួមពីសម្បុរសជននានា ដូចជា អ្នក នាងគង់ សុជាតិ លោកជាវិបុល អ្នកនាង គង់ ចាន់ស្រីមុំ លោក គឹម សីហា, និងសប្បុរសជនផ្សេងទៀតដូចជា លោក កែវ បូរ៉ា ,ដេប៉ូ តែ ទិចឡុង, ហាងលក់សម្ភារៈទារក និងកុមារ បេប៊ី ឃែរ , អាយ បេប៊ីសប, គង់ ណាវី និងសម្បុរសជនជាច្រើនទៀត រហូតទទួលបានថវិកានេះ។ លោកស្រីបានបន្តទៀតថា គោលបំណងក្នុងការបង្កើតមូនិធិនេះឡើង គឺដើម្បីចូលរួមចំណែក បន្តិចបន្តួច ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំ ក្នុងនៅក្នុងប្រទេសកម្ពុជា និងចែករំលែក ក្តីស្រលាញ់ដល់ប្អូនៗកុមារកម្ពុជា។
ជាមួយនឹងការចូលរួមរបស់ អ្នកនាង គង់ សុជាតិ និង អ្នកនាង គង់ ច័ន្ទស្រីមុំ នេះ ធ្វើឲ្យម្នាក់ៗ សរសើរចំពោះអ្នកទាំងពីរយ៉ាងខ្លាំង ខណៈដែលអ្នកទាំងពីរប្រកាសថា នឹងបន្តចូលរួមជាមួយនឹងមូលនិធិទឹកដោះគោ នូទ្រីលេត លើកក្រោយៗទៀត ខណៈដែលផលិតផលនេះ មកចែកចាយនៅកម្ពុជាជាង៧ឆ្នាំមកហើយ៕
មតិយោបល់