តួស្រីល្បីល្បាញរបស់ហ្វីលីពីន នាង Marian Rivera ហៅ ម៉ារីម៉ា ព្រឹកមិញនេះបានធ្វើឲ្យអ្នកគាំទ្រកម្ពុជា ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងបង្ហាញសារថា កំពុងនៅទឹកដីអង្គរវត្ត។
នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នេះ Marian Rivera បានសរសេរនៅលើហ្វេសប៊ុកថា We love Angkor Siem Reap ដែលប្រែជាខេមរៈភាសាថា «យើងស្រឡាញ់ អង្គរ សៀមរាប ណាស់» ។ ជាមួយនឹងសារដ៏ខ្លី ភ្ជាប់មកជាមួយរូបភាព ឈរនៅលើទឹកដីអង្គរវត្តនេះ បានធ្វើឲ្យអ្នកគាំទ្រនាង ចាប់អារម្មណ៍ និងស្វាគមន៍ ចំពោះវត្តមានរបស់នាង មកកាន់ទឹកដី កម្ពុជា ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់