តារាសម្តែង និងតារាចម្រៀង Lim Chang Jung និងប្រពន្ធរបស់ខ្លួនបានលែងលះគ្នា ដោយចែកចានចែកឆ្នាំង ចំពោះអាពាហ៍ពិពាហ៍ដែលរួមរស់ជាមួយនិងគ្នារយៈពេល ៧ ឆ្នាំនោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា Lim Chang Jung បានបំពេញសំណុំឯកសារលែងលះជាមួយនិងប្រពន្ធរបស់គាត់ កាលពីថ្ងៃទី ១ ខែ មេសា កន្លងទៅនេះ ហើយក្រដាស់នេះដែរ បានផ្ញើរទៅកាន់ Kim (ប្រពន្ធ Jung) នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៣។
តារាសម្តែង ល្បីល្បាញនៅក្នុងរឿង Sex is Zero បានរៀបការជាមួយនិងគ្នា កាលពីខែ មិនា ឆ្នាំ ២០០៦ ហើយទទួលបានកូន ៣ តាំងពីពេលនោះមកពួកគេរស់នៅជុំគ្នាដោយក្តី សុខជានិច្ច។
នៅ ព្រឹត្តិការណ៍ខែ កញ្ញា ឆ្នាំ ២០១២ Lim Chang Jung បានសម្តែងកាយវិការផ្លាស់ប្តូរជារឿយៗជាមួយនិងគូស្នេហ៍ថ្មីខ្លួនឲ្យប្រពន្ធឃើញ ដែលក្មេងជាងប្រពន្ធខ្លួនរហូតដល់ទៅ ១១ ឆ្នាំ ហើយក៏ឈានដល់ការលែងលះ ដែលជារឿងធំមួយបង្ករភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ៕
មតិយោបល់