T.O.P បានសម្រេចចិត្តចូលបម្រើកងទ័ពយោធាដោយស្ងាត់ៗមិនចង់ឲ្យនរណាម្នាក់ភ្ញាក់ផ្អើល នៅថ្ងៃទី៩ ខែកុម្ភៈ នេះ ដោយលោកបាននិយាយកំប្លែងលេងថា លោកមិនចង់ជួបសមាជិក BIGBANG ។
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ តារាចម្រៀង T.O.P បានបង្ហោះសារនៅលើបណ្ដាញសង្គម Instagram អមដោយជាមួយរូបភាពសមាជិក BIGBANG ទាំងអស់ដោយក្ដីអាល័យមុនពេលបែក ទៅចូលបម្រើកងទ័ពយោធា ដែលលោកបានសរសេរសារថា ” ខ្ញុំនឹកបងប្អូនប្រុសខ្ញុំ ហើយខ្ញុំនឹងមិនឃើញពួកគេបន្ទាប់ពីបានចូលរៀន កងទ័ព ព្រោះវាកាន់តែធ្វើឲ្យខ្ញុំកាន់តែនឹកពួកគេខ្លាំងឡើង ” ។
គួរបញ្ជាក់ផងដែរថា G-Dragon និង Taeyang បានឆ្លើយតបរបស់ T.O.P ទាំងទូទូចចង់ជួបគ្នាជាមុនសិន នឹងប្រើពាក្យឌឺដងដាក់ T.O.P កុំធ្វើចរិតបិសាចពេក ៕
មតិយោបល់