ក្រោយប្រកាសអោយដឹងជាសាធារណៈពីលិខិតលាឈប់ពីហង្សមាស ហើយមានការចុះផ្សាយថា យក់ ឋិតរដ្ឋា ច្រណែនសុគន្ធ និសា ទើបសម្រេចចាកចេញ បានធ្វើអោយនាងឆេះដុំ។
នាងបានហៅការទម្លាយនេះថាជាការបង្ខួចឈ្មោះ នឹងថាជាការលាបពណ៌មិនអាចទទួលយកបាន ដោយសារតែសុគន្ធ និសា មិនមែនជាមូលហេតុដែលធ្វើអោយនាងសម្រេចចិត្តដាក់សុំឈប់។
យក់ ឋិតរដ្ឋា និយាយថាការសម្រេចដាក់ពាក្យចាកចេញពីហង្សមាសគឺជាការសម្រេចចិត្តដោយសារតែភាពអស់សង្ឃឹម ពាក់ព័ន្ធនឹងមូលហេតុមិនសូវមានឱកាសបានចេញបទចម្រៀង ក្នុងពេលដែលនាងវ័យរបស់នាងក៏មិនអាចបន្តរង់ចាំបែបហ្នឹងប៉ុណ្ណោះ។
នាងថារយៈពេលចុងក្រោយមហាជននឹងកាត់ក្ដីបានថាអ្វីដែលនាងសម្រេចចិត្តដើរចេញ ហើយបើទោះជានាងសម្រេចចិត្តដាក់ពាក្យចេញក្រោយពេលសុគន្ធ និសា ត្រលប់ចូលវិញ និងក្រោយពេលហង្សមាសលើសស្ទួយនាងអោយមានបទល្អៗ អមដោយការផ្ដល់ឱកាសអោយសម្ដែងតួឯករឿងភាគដំបូង ក៏នោះមិនមែនជាបញ្ហា។
នាងថាផលិតកម្មលើកស្ទួយអ្នកណា មិនមែនជាកំហុសរបស់តារានោះទេ អ៊ីចឹងក៏គ្មានហេតុផលដែលនាងច្រណែនហើយសម្រេចចិត្តដាក់ពាក្យសុំឈប់នោះទេ។ នាងថាការប្រកាសថានាងច្រណែនសុគន្ធ និសា គឺជាការលាបពណ៌ ហើយនាងនៅតែអះអាងថាអ្វីដែលបានទម្លាយចេញ គឺជាការផ្ដល់ចម្លើយមិនមានការទទួលខុសត្រូវ។ យ៉ាងណាមិញ នាងអ្វីដែលបានទម្លាយចេញអាចគ្រាន់តែជាការប៉ាន់ស្មានក៏ថាបាន ដោយសារតែនាងយល់ថាថ្នាក់ដឹកនាំហង្សមាសពិតជាមិនផ្ដល់ចម្លើយបែបនោះ។
នាងថាខ្លួនអន់ចិត្តនឹងរឿងថានាងច្រណែនសុគន្ធ និសា តែនាងក៏នាងមិនចង់ឆ្លើយតបនាំអោយមានរឿងវែងឆ្ងាយនោះដែរ គឺគ្រាន់តែបកស្រាយកុំអោយមានការយល់ច្រលំប៉ុណ្ណោះ។ នាងទទូចកុំអោយលាបពណ៌ដោយសរតែការចាកចេញពីហង្សមាសមិនមែនតែនាងម្នាក់ ដ្បិតមានលោក អ៊ិន ទីតូ អតីតអ្នកដឹកតួ កញ្ញាឈិត សុវណ្ណបញ្ញា និងមានតារាច្រើនទៀត បានបង្ហើបប្រាប់នាងថានឹងអាចដើរចេញដូចគ្នា៕
មតិយោបល់