ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង Jailbreak លេចឮថាបានដើមពាក់កណ្ដាលហើយ

បើទោះជាមានការប្រកាសថាមានអ្នកទស្សនាណែនៗរោងយ៉ាងណា ក៏ប្រភពផ្លូវការបានអះអាងថាដំណើរការចាក់បញ្ចាំងរឿង Jailbreak តាំងពីថ្ងៃទី៣១ មករា មកទល់ថ្ងៃនេះទើបតែបានជាង១០ម៉ឺនដុល្លារប៉ុណ្ណោះ។ យ៉ាងណាក៏ដោយផលិតករបានអះអាងថានេះ ជាតួលេខខ្ពស់ ដោយសារតែអ្នកទស្សនានៅមានចំនួនណែនៗរោងក្នុងប៉ុន្មានថ្ងៃនេះ ទាំងនៅភ្នំពេញ និងសៀមរាប បើទោះមិនទាន់ទទួលបានចំណូលស្មើដើមគឺជាង៣០ម៉ឺនដុល្លារនៅឡើយ។

យោងតាមរបាយការណ៍ពីពូព្រហ្ម ដែលជាអ្នកចែកចាយរឿងJailbreak នៅគ្រប់រោងកុន គឺរឿងមួយនេះទទួលបានចំណូលជាង១០ម៉ឺនដុល្លារហើយ ត្រឹមតែរយ:ពេល៨ថ្ងៃនៃការដាក់បញ្ចាំង។ អ្នកទទួលខុសត្រូវបញ្ជាក់ថា ចំណូលសរុបនៅមិនទាន់ប្រាកដបានទេ ដោយរង់ចាំការដាក់បញ្ចាំងរហូតទាល់តែទម្លាក់រឿងពីរោងសិន ទើបអាចកំណត់បាន។ លោកតារា នីលរតន: មន្ត្រីព័ត៌មាននៅពូព្រហ្មបញ្ជាក់ថា រឿងនេះកន្ទ្រាក់អារម្មណ៍អ្នកទស្សនាបានច្រើន ហើយចំនួន៨ថ្ងៃបានជាង១០ម៉ឺនមិនមែនជាចំនួនតិចទេ ដោយរំពឹងថានឹងបានច្រើនជាង៣០ម៉ឺនដុល្លារនៅពេលទម្លាក់ផ្លាក។ លោកថារឿងនេះស៊ីលុយ ហើយបើកុំតែរឿងនេះចំណាយខ្ពស់ កុំអីចំណេញកប់ក្ដោង ។

គួរបញ្ជាក់ផងដែររឿង Jailbreak ជារឿងវាយប្រហារ លាយឡំដោយក្បាច់គុនល្បុកត្តោរស់រវើក ដែលត្រូវបានមហាជនកោតសរសើរថាមិនចាញ់ខ្សែរឿងហុងកុង ឬហូលីវូដ។ រឿងនេះគ្រាន់តែTrailer ក៏មានអ្នកចូលមើល និងចែកចាយដល់រាប់សែននាក់ មិនគួរឲ្យជឿផងដែរ។
តោះទស្សនាTrailer សារឡើងវិញរបស់រឿងនេះ៖

មតិយោបល់