ការឡើងជាតិខ្លាញ់នៅលើក្បាលពោះ មិនត្រឹមតែធ្វើឲ្យលោកអ្នកខូចរាងប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់សុខភាពថែមទៀត។ ប៉ុន្តែ មិនមែនគ្មានវិធីដោះស្រាយនោះទេ ប្រសិនបើអ្នកព្យាយាមទទួលទានភេសជ្ជៈដែលផ្សំពី ខ្ទឹមស រាល់ថ្ងៃ ក្បាលពោះនឹងស្រកមកវិញដូចបំណង។ ព្រោះភេសជ្ជៈមួយប្រភេទនេះ មានមុខងារលាងសម្អាតរាងកាយ បង្កើនល្បឿនការរំលាយអាហារ កាត់បន្ថយជាតិកូឡេស្តេរ៉ុល និងជំរុញដល់ការសម្រកទម្ងន់ បានយ៉ាងពូកែបំផុត។ ដើម្បីទទួលបានប្រសិទ្ធភាពពីភេសជ្ជៈនេះ អ្នកត្រូវអនុវត្តដូចខាងក្រោម៖
ធាតុផ្សំ៖
– ខ្ទឹមស១២កំពឹស បកសំបកចេញ
– ស្រាក្រហម កន្លះលីត្រ
របៀបធ្វើ៖
– ចិតខ្ទឹមសទាំងអស់ជាចំណិតៗ ដាក់ក្នុងក្រឡមួយ
– រួចចាក់ស្រាក្រហម ចូលតាមក្រោយ ហើយគ្របឲ្យជិត
– ទុកវានៅកន្លែងដែលស្អាត ចំនួន២សប្តាហ៍
– ប៉ុន្តែអ្នកត្រូវយកក្រឡនោះ មកក្រឡុកជារៀងរាល់ថ្ងៃ
– ក្រោយរយៈពេល២សប្តាហ៍ អ្នកត្រូវផ្ទេរភេសជ្ជៈនោះចូលទៅក្នុងដបខ្មៅមួយដែលពន្លឺមិនអាចចាំងចូលបាន
លោកអ្នកត្រូវទទួលទានភេសជ្ជៈនេះមួយដង១ស្លាបព្រាបាយ ឲ្យបាន៣ដងក្នុងមួយថ្ងៃ ហើយក្នុងរយៈពេលមួយខែអ្នកនឹងទទួលបានផលដូចបំណង។
ចំណាំ: ទោះបីជាវិធីខាងលើនេះ មានប្រសិទ្ធភាព ហើយមិនប៉ះពាល់ដល់សុខភាពក៏ដោយ លោកអ្នកគួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន៕
មតិយោបល់