រថយន្ត Mazda CX-9 ដែលនឹងចេញក្នុងខែនេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣២,៤៦០ ដុល្លារ ដូចទៅនឹងម៉ូឌែលមួយមុនរបស់ដដែល ប៉ុន្តែ រថយន្តប្រភេទ Crossover ឬប្រាំកៅអីខ្នាតធំបំផុតរបស់ក្រុមហ៊ុន Mazda នេះ មានការផ្លាស់ប្តូរលក្ខណៈសម្បត្តិមួយចំនួន បន្ថែមពីលើការរចនាថ្មីឡើងវិញទាំងស្រុងជាមួយស៊េរីឆ្នាំ ២០១៦។
Mazda Cx-9 ម៉ូឌែល ២០១៧ មានបំពាក់អំពូល LED ទាំងនៅចង្កៀងមុខ និងស្តុបខាងក្រោយ មានកាមេរ៉ាមើលផ្លូវខាងក្រោយ ស្រោមកៅអីថ្មី និងមានអេក្រង់ទំហំ ៧ អីុញ នៅលើតាប៊្លូខាងក្នុងសម្រាប់គ្រប់គ្រងប្រព័ន្ធព័ត៌មានកម្សាន Mazda Connect ផងដែរ។ បន្ថែមពីលើនេះ វាមានប្រព័ន្ធហ្វ្រាំង Smart City Brake ដែលអាចជួយអ្នកបើកបរបញ្ជៀសការបុកប៉ះនៅខាងមុខពេលកំពុងបើកបរក្នុងលឿនយឺតៗទៀតផង។
Mazda CX-9 ស៊េរីឆ្នាំ ២០១៧ ប្រើប្រាស់ម៉ាស៊ីន Turbo ស៊ីឡាំង ៤ ចំណុះ ២.៥ លីត្រ អាចផលិតថាមពល ២៥០ សេស និងល្បឿនរង្វិលជុំ ៣១០ ញ៉ូតុនម៉ែត្រ ហើយអ្នកបើកបរអាចបញ្ជាវាឱ្យទៅមុខយ៉ាងរលូនជាមួយចង្កឹះលេខស្វ័យប្រវត្តិដែលមាន ៦ កម្រិតល្បឿន៕
ប្រភពព័ត៌មានៈ motortrend
មតិយោបល់