ព័ត៌មានបច្ចេកវិទ្យា

នាឡិកាដៃ LG ស៊េរី Style និង Sport បំពាក់ប្រព័ន្ធ Android Wear 2.0 ដំបូងបង្អស់ ចេញជាផ្លូវការ

នាឡីកាដៃទំនើបរបស់ក្រុមហ៊ុន LG ស៊េរី Style និង​ Sport ត្រូវបានប្រកាសចេញជាផ្លូវការនៅថ្ងៃម្សិលមិញនេះ ដោយបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិ Android Wear ជំនាន់ទី ២ ដែលក្រុមហ៊ុន Google ទើបបើកបង្ហាញនាពេលថ្មីៗកន្លងទៅនេះ។

Android Wear 2.0 គឺជាប្រព័ន្ធកម្មវិធីសម្រាប់បំពាក់លើនាឡិកាដៃបច្ចេកវិទ្យាវៃឆ្លាតដែលមានការផ្លាស់ប្តូរធំបំផុតក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ហើយតាមរយៈនាឡិកាដៃ LG SmartWatch ពីរស៊េរីថ្មី វាអាចបង្ហាញព័ត៌មានបានកាន់តែច្រើន អាចបំពេញមុខងារកីឡាបានកាន់តែប្រសើរ មានផ្តល់មធ្យោបាយថ្មីៗសម្រាប់ប្រើប្រាស់កម្មវិធី ហើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់តភ្ជាប់ជាមួយញាត្តិមិត្តបានកាន់តែសម្បូរបែប។

បន្ថែមពីនេះ វាក៏គាំទ្រជាមួយមុខងារជំនួយការឌីជីថលដ៏វៃឆ្លាត និងដ៏រវាស់របស់ក្រុមហ៊ុនយក្ស Google ដែលអាចបញ្ជាតាមសំឡេងជាភាសាអង់គ្លេស និងអាល្លឺម៉ង់ (ភាសាដទៃផ្សេងទៀត នឹងចេញនៅពេលក្រោយ) បានដោយមិនចាំបាច់ប៉ះលើតួនាឡិកា៕

ប្រភពព័ត៌មានៈ phonearena

មតិយោបល់