ព្រឹកថ្ងៃទី១០ កុម្ភៈនេះ ខ្សែរឿង”មេឃុំក្រមុំ” ត្រូវបានក្រុងពាលីថតរឿង ដោយមានការលើកឡើងជាច្រើនថានេះជារឿងដែលមានឆ្អឹងរឿងចម្លងពីថៃ។ យ៉ាងណាមិញឆ្លើយតបនឹងបញ្ហានេះ ផលិតកររឿងបានសម្ដែងប្រតិកម្ម។
លោក មុំ ស៊ីថាវង្ស ផលិតកររឿង បានអះអាងថា នេះជារឿងដែលក្រុមការងាររបស់លោកនិពន្ធទាំងស្រុង ដោយមិនមានចម្លងសាច់រឿងពីភាពយន្តថៃ ឬ ពីភាពយន្ដបរទេសណាមួយនោះទេ។ លោកថាដំណើររឿងនេះមានលក្ខណៈ ថ្មីដាច់ស្រលះពីរឿងបរទេស ហើយបើទោះជារឿងមានចំណងជើងប្រហាក់ប្រហែលនឹងរឿងរបស់ថៃដែលធ្លាប់មាន តែលោកប្រកាសថាសាច់រឿងខុសគ្នាដាច់ស្រលះ។ លោកនិយាយថារឿងនេះ ក្រុមការងាររបស់លោកចំណាយពេលនិពន្ធ៣ខែពេញ ហើយបើនិយាយឈុតឆាកខាង ក្នុងក៍មានពណ៌សប្បុរឆ្លុះបញ្ចាំងពីសង្គមខ្មែរសុទ្ធសាធ។ លោកថារឿងនេះដ្បិតថាផលិតអោយប៉ុស្ដិ៍លេខ៥ ប៉ុន្ដែជារឿងស្នាដៃខ្មែរ និងមានរសជាតិឆ្លុះបញ្ចាំងពីសង្គមខ្មែរ១០០ភាគរយ។ លោកទទូចកុំអោយយល់ច្រលំ និងស្នើអោយជួយគាំទ្រដើម្បីប្រាកដថាខ្សែរឿង”មេឃុំក្រមុំ”ជារឿងនិពន្ធថ្មី។ លោកថារឿងនេះមានចំនួន២៧ភាគ ដោយគ្រោងថតបណ្ដើរបញ្ចាំងបណ្ដើរចាប់ពីអំឡុងខែ៤តទៅ។ លោកថាខ្សែវីដេអូនេះមានរសជាតិកំប្លែង និងស្នេហា។
មតិយោបល់