ព័ត៌មានសិល្បៈ និងកម្សាន្ត

Angelina Jolie ថា Brad Pitt និងនាង​ នៅជាក្រុមគ្រួសារតែមួយ

បន្ទាប់ពី​សម្ពោធខ្សែភាពយន្ត First They Killed My Father នៅសៀមរាប អ្នកនាង​ Angelina Jolie បានលើកឡើងរវាងនាង និង Brad Pitt ប្រាប់​សារព័ត៌មាន អន្ត​រជាតិ ។​

Angelina Jolie បាននិយាយពីអារម្មណ៍ជាលើកដំបូងរបស់អ្នកនាង ស្ដីអំពីអារម្មណ៍នៅពេលបែកបាក់គ្រួសារជាមួយ លោក Brad Pitt ទៅកាន់អ្នកសារព័ត៌មាន ដែលអ្នកនាង Angelina Jolie ថ្មីៗបានផ្ដល់កិច្ចសម្ភាសន៍ជាមួយ BBC នៅក្នុងប្រទេស កម្ពុជា ខណៈដែលបានចោទសួរថា ការបែកបាក់ជាមួយអតីតស្វាមី លោក Brad Pitt មាននូវអារម្មណ៍លំបាកប៉ុណ្ណាចំពោះអ្នកនាង ដោយវាពិតជាស្ថាការណ៍ដ៏សែនពិបាកមួយក្នុងជិវិតក្រុមគ្រួសារ ។

អ្នកនាង Angelina Jolie បាននិយាយថា ” ខ្ញុំមិនចង់និយាយអ្វីច្រើនទេ ពីរឿងនេះ អាចនិយាយបានតែមួយមាត់ថា ជាក្ដីលំបាក ហើយពួកយើងនៅតែជាក្រុមគ្រួសារ ពួកយើងនៅជាក្រុមគ្រួសារតែមួយ យើងនឹងឆ្លងកាត់ជុំវិញបញ្ហារឿងនេះ ហើយនាងខ្ញុំសង្ឃឹមថាហេតុការណ៍នេះ នឹងជួយឱ្យយើងក្លាយទៅជាក្រុមគ្រួសាររឹងមាំមួយ “

មតិយោបល់