ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ាស៊ីន Projector Slide ដាក់បញ្ចាំងរឿង ជូលី​ ១គ្រឿងតម្លៃ​ស្មើ​ផ្ទះប្រណីត​១​ល្វែង

ភ្នំពេញ៖ សម្រាប់ម៉ាស៊ីន Projector Slide ដែលដាក់បញ្ចាំងខ្សែភាពយន្ត First They Killed My Father របស់អ្នកស្រី Angelina Jolie ត្រូវបានគេលួច​ខ្សឹប​ទាំងភ្ញាក់ផ្អើលថា ម៉ាស៊ីន​នេះ ពីរគ្រឿង​តម្លៃ​ជិត​ពាក់កណ្តាលលានដុល្លារ​អាម៉េរិក ។​

ប្រភពព័ត៌មានដែលបានបង្ហើបដល់ក្រុមការងារ Post Komsan ប្រាប់ឲ្យដឹងថា Projector Slide ដែលត្រៀមបាញ់ស្លាយទៅកាន់ផ្ទាំងក្រណាត់ស នោះ ១គ្រឿង​មានតម្លៃ ១៨ម៉ឺនដុល្លារ​អាម៉េរិក និង ២គ្រឿងនេះគឺ ៣៦​ម៉ឺនដុល្លារ​អាម៉េរិក ។ ប្រភពដ៏ច្បាស់ការនេះបានបន្តថា នេះ​ជា​ម៉ាស៊ីន​លំដាប់កណ្តាលទេ បើ​អាថ្លៃជាងនេះ ១គ្រឿង អាចដល់ កន្លះលានដុល្លារ​អាម៉េរិក ។​
ប្រភពដដែលបានបន្តទៀតថា ក្រុមបច្ចេកទេស ដែល​ចូលរួមធ្វើការងារបច្ចេកទេសនេះ គឺគេយកមកពីប្រទេស​សឹង្ហបុរី ​៕​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
//www.youtube.com/watch?v=0OLetsPLCQk&feature=youtu.be


មតិយោបល់