ព័ត៌មានកីឡា

Ronaldo ចូលប្រកួតទី៧០០ តែមិនអាចជួយ Real ឈ្នះបាន

ការប្រកួតកាលពីយប់មិញនេះជាប្រកួត៧០០របស់ Cristiano Ronaldo ហើយ ប៉ុន្តែទទួលបានលទ្ធផលមិនល្អនោះទេ ដោយចាញ់ក្រុម Valencia ក្នុងលទ្ធផល ២-១។

ត្រឹមតែរយ:ពេល១០នាទីដំបូងប៉ុណ្ណោះ ក្រុម Valencia អាចនាំមុខក្រុមភ្ញៀវ Real Madrid បាន២គ្រាប់បាត់ទៅហើយ ខណ:ដែល Ronaldo ជាអ្នករកគ្រាប់បាល់បាន១គ្រាប់វិញនៅនាទី៤៤ចុងតង់ទីមួយ។ យ៉ាងណាមិញ ចូលដល់តង់ទី២ ក្រុមខ្លាំងអធិរាជសមិនអាចធ្វើអ្វីក្រុម Valencia បាននោះទេ ដោយរក្សាលទ្ធផល ២-១ នេះរហូតដល់ចប់ការប្រកួត។ បើទោះជាយប់មិញជាប្រកួតទី៧០០របស់កីឡាករ Ronaldo ក៏ដោយ។

លទ្ធផលនេះទៀតសោត កំពុងតែធ្វើឱ្យ Barcelona មានសង្ឃឹមយកពាន La Liga ម្ដងទៀតហើយ ត្បិតអីពួកគេនៅចាញ់ពិន្ទុក្រុមនេះ ១ពិន្ទុ និង១ប្រកួតទៀតប៉ុណ្ណោះ៕

មតិយោបល់