ព័ត៌មានអន្តរជាតិ

មន្ត្រីប៉ូលិសថៃចំនួន ០៦ រូប ជាឈ្មួញគ្រឿងញៀនយ៉ាងសកម្ម នៅទីក្រុងបាងកក

ថៃ: មន្ត្រីប៉ូលិសថៃចំនួន ០៦នាក់ នៅក្នុងសង្កាត់ BangPhlad នៃទីក្រុងបាងកក ត្រូវបានគេបណ្តេញចេញពីអង្គភាព បន្ទាប់ពីពួកគេបានលក់ថ្នាំញៀន ដែលអង្គភាពរឹបអូសបាននាពេលថ្មីៗនេះ។​ នេះបើយោងតាមរយ:សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៧។

ស្នងការប៉ូលិសក្រុងបាងកក លោក Sanit Mahathavorn បានឲ្យដឹងថា មន្ត្រីប៉ូលិសថៃ ០៦នាក់ ដែល បានបម្រើការនៅប៉ុស្តិ៍ Bowon Mongkol ក្នុងសង្កាត់ BangPhlad នៃក្រុងបាងកក បានលួចលក់ថ្នាំញៀន ទៅឲ្យក្រុមជួញដូរគ្រឿងផ្សេងទៀត ហើយរឿងនេះ បែកការបន្ទាប់ពីអាជ្ញាធរប៉ូលិស ចាប់បានក្រុមជូញដូរថ្នាំញៀន
ដែលមានទំនាក់ទំនងជាមួយនឹងប៉ូលិសទាំងនោះ។

មន្ត្រីប៉ូលិសទាំង ០៦នាក់នោះរួមមាន មន្ត្រីប៉ូលិសក្រុមស៊ើបអង្កេត លោក Pol Capt Suphat Prajonghat, លោក Pol Capt Nitithorn Pholboon, លោក Pol Lt Weeraphol Khamdee និងលោកវរសេនីយ៍បីនាក់ទៀត គឺលោក Pol Sen Sgt Maj Parinya Jithan, លោក Pol Sgt Maj Phunat Netsawang និង លោក​ Ruangyos Samboonrua។

មន្ត្រីប៉ូលិសក្រុង បានចាប់ខ្លួនលោក Pol Capt Suphat Prajonghat នៅស្ថានីយ៍របស់លោក ហើយបានរកឃើញ ថ្នាំញៀន ​១៣.០០០គ្រាប់, ហ្វេតាមីនគ្រីស្តាល់១០០ក្រាម និងថ្នាំញៀនកេតាមីនមួយចំនួនទៀត ខណ:ដែលថ្នាំញៀនទាំងអស់នោះ សុទ្ធតែជាថ្នាំញៀន ដែលអង្គភាពប៉ូលិសទើបរឹបអូសបាន៕

មតិយោបល់