Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត រំភើបហួស ពេល ...

រំភើបហួស ពេល សៀក ញញឹម ទទួលការសង្គ្រោះ នៅ Cambodian Idol

នៅទីបំផុត មានតែបេក្ខជន សៀក ញញឹម ម្នាក់គត់ ដែលត្រូវបានសង្គ្រោះ ដោយគណកម្មការក្នុងកម្មវិធី Cambodian Idol បន្ទាប់ពីលោកបកស្រាយចម្រៀងមួយបទ កាលពីយប់ថ្ងៃទី២៣ មីនា ហើយទទួលបានសំលេងគាំទ្រតិចជាងគេ។
លោកត្រូវបានគណកម្មការសម្រេចឲ្យបន្ត ខណ:ដែលការជួយសង្គ្រោះនេះ ក៏មានតែម្ដងក្នុងកម្មវិធី Cambodian Idol។

មានការរំភើបជំនួសមិនតិចនោះទេ បន្ទាប់ពីបេក្ខជន សៀក ញញឹម ត្រូវបានលោកព្រាប សុវត្ថិ តំណាងឲ្យគណកម្មការទាំង៤ សម្រេចជ្រើសឲ្យបន្តក្នុងកម្មវិធី ដោយអះអាងថា បើទោះជាលោកទទួលបានសំឡេងតិចជាងគេ ប៉ុន្តែលោកជាបេក្ខជនមានទឹកដមសំឡេងល្អ ដែលគួរតែអាចបន្តទៅសប្ដាហ៍ទី៨។ លោកត្រូវបានប្រកាសថាជាប់ ក្នុងពេលដែលបេក្ខជនរូបនេះ អរផង រំភើប ផង ក្រោយពេលប្រកាសលទ្ធផលទាំងក្ដុកក្ដួល។ ប៉ុន្តែក្រោយការសង្គ្រោះ ក្នុងសប្ដាហ៍នេះ ក៏នឹងធ្វើឲ្យបេក្ខជនដល់ទៅ២រូប ក្នុងកម្មវិធី Cambodian Idol នឹងធ្លាក់ក្នុងសប្ដាហ៍ទី៨ ផង ដែរ ទើបគេមិនទាន់ដឹងថា តើអ្នកធ្លាក់ទាំង២រូបនោះ នឹងមាន បេក្ខជន សៀក ញញឹម ជាថ្មី ឬ អត់។

សូមទស្សនា វីដេអូ ដែលបេក្ខជន រូបនេះ ត្រូវបានសង្គ្រោះ ក្នុងកម្មវិធី Cambodian Idol ៖