ព័ត៌មានសិល្បៈ និងកម្សាន្ត

គណនី FB ខាត់ សុឃីម ត្រូវបានគេ Hack យក​បានសម្រេច​

ភ្នំពេញ៖ គណនីហ្វេសប៊ុកជាផ្លូវការរបស់​ខាត់ សុឃីម ត្រូវបានគេ​ Hack យក​ដោយសុវត្ថិភាព កាលពីរាត្រីយប់មិញនេះ ធ្វើឲ្យខាត់ សុឃីម ចេញឃ្លិប​ប្រកាសភ្លាមៗនៅព្រឹកមិញនេះ​។​

គណនីហ្វេសប៊ុក​ផ្លូវការរបស់ ខាត់ សុឃីម ដែលមានឈ្មោះថា Khat Sokhim PK ត្រូវបានគេ HacK នឹងផ្លាស់​ដាក់ឈ្មោះថា «عمر امجد احمد المنايعة» ដែលអក្សរនេះទំនង​ជា​របស់អ៊ីស្រាអ៊ែល ឬ​ឥណ្ឌា​ ។​

ខាត់ សុឃីម ព្រឹកមិញនេះបានសរសេរលើគណនីហ្វេសប៊ុកថ្មីរបស់ខ្លួន​ឲ្យដឹងថា ជំរាបសួរបងប្អូន act khat Sokhim PK របស់ខ្ញុំត្រូវគេ hack ហើយ ខ្ញុំមកប្រើ ឈ្មោះ ខាត់សុឃីម វិញ។

ជាមួយគ្នានោះដែរ តារាពហុជំនាញខាងលើ បាន​ចេញ​វីដេអូឃ្លិបផងដែរថា គេបាន Hack អាខោន​ហ្វេសប៊ុករបស់ខ្ញុំហើយបងប្អូន បើបងប្អូនឃើញ គណនី​ហ្វេសប៊ុក​នេះដំណើរការ បង្ហោះរូបអីមិនគួរគប្បី និយាយឲ្យត្រង់ទៅបង្ហោះរូបស្រាត អាសអាភាស ឬក៏យក ទៅលេង​ឆាកនយោបានយអី គឺមិនមែនខ្ញុំនោះទេ ៕​

មតិយោបល់