ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ូលិសចរាចរណ៍ខ្ពស់ជាងគេក្នុងលោកចង់ក្លាយជាកីឡាកាស WWE

ឥណ្ឌាៈ លោក Rajesh Kumar បានចូលបំរើការងារនៅក្នុងកងកម្លាំង អស់រយៈពេល២ឆ្នាំ ហើយចំណាប់អារម្មណ៍របស់លោក ចង់ចាកចេញអីអង្គភាព ទៅចូលក្នុងសង្វៀនប្រកួតកីឡាកាស។

ប៉ុលិសចរាចរប្រុសខ្ពស់ជាងគេបំផុត លោក Rajesh Kumar មានអាយុ៣៩ឆ្នាំ កម្ពស់២.២៥ម៉ែត្រ ចង់ផ្លាស់ប្តូរពីការងារឈរលើផ្លូវថ្នល់ ទៅជាការងារឈរនៅក្នុងសង្វៀនវិញ គឺចង់ក្លាយជាកីឡាកាស នៅក្នុងសហព័ន្ធកីឡា WWE ។

ទោះបីជាលោកមើលទៅមានមាឌធំច្រងោ ប៉ុន្តែមានអ្នកធ្វើដំណើរ ជាច្រើននៅក្នុងតំបន់ Gurgaon ខេត្ត Haryana ប្រទេសឥណ្ឌា ពេញចិត្ត និងគាំទ្រលោក ហើយតែងសូមលោកថតរួប សែលហ្វីជាមួយគ្នា ។

លោក Rajesh បាននិយាយថា វិរបុរសកីឡាកាស ក្នុងចិត្តលោកគឺ ក្រេដ ខាលី (កីឡាកាសឥណ្ឌាមានមាឌធំ) ហើយអាជីពរបស់លោក នៅក្នុងទិសដៅទៅថ្ងៃខាងមុខ គឺកីឡាកាសនេះឯង៕

មតិយោបល់