ព័ត៌មានជាតិ

២នាក់ប្តីប្រពន្ធ រត់សឹងមិនទាន់ ព្រោះម៉ូតូឆ្លងចរន្ត ឆេះទាំងព្រឹក

ព្រះសីហនុ: មានករណី ម៉ូតូមួយគ្រឿងម៉ាកអ៊ែប្ល៊ែក បានឆាបឆេះបង្កជាអគ្គិភ័យ កាលពីម៉ោង៩ ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ នៅលើផ្លូវជាតិលេខ៤ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

ប្រភពពីសមត្ថកិច្ច ដែលបានសួរម្ចាស់ម៉ូតូអោយដឹងថា ករណីនេះបណ្តាលមកពីឆ្លងខ្សែភ្លើង ក្នុងម៉ូតូពេលកំពុងបើកបរ ឌុបគ្នាពីរនាក់ប្ដីប្រពន្ធ ធ្វើដំណើរពីស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប៉ុន្តែមិនមានអ្នករងរបួសឡើយ៕

មតិយោបល់