ព័ត៌មានសិល្បៈ និងកម្សាន្ត

រ៉េត ស៊ូហ្សាណា បន្តជាប់វគ្គ Live Show ទោះមានការរិះគន់

ភ្នំពេញៈ មកទល់នឹងសប្ដាហ៍ទី៣ នៃវគ្គ Live Show កាលពីយប់ថ្ងៃទី២៩ ខែឧសភា ក្នុងកម្មវិធី The Voice Cambodia បេក្ខនារី រ៉េត ស៊ូហ្សាណា នៅតែបន្តបកស្រាយបទចម្រៀងបរទេសដដែល បើទោះជាមានអ្នកគាំទ្រឲ្យនាងច្រៀងបទខ្មែរ ក៏ដោយ។

យ៉ាងណាមិញ នាងបានបញ្ជាក់ប្រាប់អ្នកគាំទ្រថា នាងសប្បាយចិត្តនៅពេលដែលនាងមិនព្រមបកស្រាយបទចម្រៀងជាភាសាខ្មែរ ក្នុងការប្រឡង ហើយក្លាយជាប្រធានបទយ៉ាងក្ដៅគគុកនៅលើហ្វេសប៊ុក។ នាងថា ខ្លួននឹងប្រឹងប្រែងបកស្រាយបទជាភាសាជាតិឲ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបនឹងការចង់បានរបស់អ្នកគាំទ្រ។ ប៉ុន្តែនៅលើហ្វេសប៊ុកនាងបានសរសេរថា បើនាងច្រៀងបទខ្មែរ មិនពិរោះ តើនៅគាំទ្រចំពោះនាងទៀតទេ?។

មិនខុសពីការបង្ហោះពេលការប្រកួតចាប់ផ្ដើម នាងនៅតែបន្តបកស្រាយបទជាភាសាអង់គ្លេសដដែល ដោយជ្រើសយកបទ «Rolling in the deep» ជាបទប្រភេទរ៉ុក ធ្វើឲអ្នកគាំទ្រនាងនៅលើហ្វេសប៊ុកកាន់តែបង្ហាញទស្សនៈខកចិត្ត បើទោះជាបទចម្រៀងដែលនាងបកស្រាយនៅតែពិរោះ និងមានស្ទីលមិនចាញ់តារាចម្រៀងបរទេស។

មានការព្រលយថា ហេតុផលដែលនាងបន្តច្រៀងបទបរទេស គឺជាយុទ្ធសាស្រ្តរបស់ហង្សមាស ដើម្បីឲ្យនាងកាន់តែលេចធ្លោក្នុងកម្មវិធី The Voice Cambodia។ នាងត្រូវគេប៉ាន់ស្មានថា នឹងឈានដល់វគ្គកាន់ពាន ដោយសារតែក្នុងចំណោមបេក្ខជនបេក្ខនារីទាំងអស់ គឺនាងច្រៀងជាបេក្ខភាពលេចធ្លោជាងគេ ហើយសំឡេងជាភាសាអង់គ្លេស ក៏ពីរោះ រូបសម្រស់ក៏ស្រស់ស្អាត និងមានស្ទីលសមជាតារាចម្រៀងអាជីព ដែលហង្សមាស អាចបណ្ដុះឲ្យក្លាយជាតារាល្បី ដោយមិនលំបាកនៅពេលកុងត្រាចូលហង្សមាស។

មូលហេតុខាងលើនេះហើយ ទើបស៊ូហ្សាណា នៅតែមានលទ្ធភាពបានច្រៀងបទបរទេស បើទោះជាមានអ្នកគាំទ្ររិះគន់យ៉ាងពេញទំហឹងផ្អើលហ្វេសប៊ុក។ នាងត្រូវអ្នករៀបចំកម្មវិធីអះអាងថា ទទួលបានសំឡេងច្រើនលើសលប់ ខណៈដែលសំឡេងឆ្នោតទាំងនោះ មិនត្រូវគេបង្ហាញឲ្យឃើញជាសាធារណៈ៕

photo_2016-05-30_06-14-37photo_2016-05-30_06-14-39photo_2016-05-30_06-14-44photo_2016-05-30_06-14-46photo_2016-05-30_06-14-51

មតិយោបល់