រហូតមកដល់ពេលនេះ តារាស្រី ឈុមភូ អារីយ៉ា មានផ្ទៃ ៣ ខែ ជាងហើយ នាងហាក់បីដូចជាមមាញឹក និងការងារមិនព្រមសម្រាកឡើយ ហើយនៅក្នុងកម្មវិធី L’Officiel Thailand នាង ឈុមភូ អារីយ៉ា បានដឹកនាំក្រុមតារាបង្ហាញម៉ូដ ៥ ដួងមានដូចជា យ៉ាយ៉ា , មីវ , ទើយ , យ៉ាដេត និងរូបនាងផ្ទាល់ ក្នុងការថតបង្ហាញម៉ូដលំដាប់ជាតិ គំរប់ខួប ៥ ឆ្នាំ ។ នេះដោយយោងតាម គេហទំព័រ women.kapook នៅថ្ងៃទី ៦ ខែ មិនា ឆ្នាំ ២០១៧ ។
ពិធីគំរប់ខួប ៥ ឆ្នាំ នៃការបង្ហាញម៉ូដ L’Officiel Thailand មានការប្រកួតរូបសម្រស់បង្ហាញម៉ូដទាំង ៥ ដួងខាងលើនេះ យកឈ្នះយកចាញ់ មិនព្រមបន្ធូដៃឲ្យគ្នាឡើយ តារាស្រីម្នាក់ៗខិតខំប្រឹងបញ្ចេញស្ដាយ៍រៀងខ្លួន ដែលធ្វើឲ្យទស្សនីយភាពមួយនេះ ជាចំណីដ៏ឆ្ងាញ់សម្រាប់កែវភ្នែកទស្សនិកជនគ្រប់រូប ដែលនិយមការបង្ហាញម៉ូដ៕
កាន់តែជ្រាបច្បាស់សូមទស្សនាការបង្ហាញម៉ូដ ខាងក្រោមនេះ ៖
មតិយោបល់