ព័ត៌មានសិល្បៈ និងកម្សាន្ត

យូអ៊ីន ក្ដោបបានតំណែងតួរំលោភក្នុងផលិតកម្ម Wonder Film

ក្រោយបើកផលិតកម្ម JH productions តារាចម្រៀងនិងសម្ដែង លោក យូ អ៊ីន គេសង្កេតឃើញថា ឡើងកូដយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៧ ដោយអាចក្ដោបបានតំណែងសំខាន់ៗក្នុងរឿង”រាជនី” ក្នុងផលិតកម្ម Apsara Mera និងរឿង”ស្នូរជើងនរណា” ក្នុងផលិតកម្ម Wonder Film ។

ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយ Postkomsan កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៧ នៅផ្សារទំនើប អ៊ីអនម៉ល​ បានប្រាប់ឲ្យដឹងថា « ភាគច្រើនលោកសម្ដែងជាតួបែបប្រេនៗ បងធំចិត្តសាហាវនិងតួបែបរំលោភ ហើយទើបតែទទួលបានតំណែងតួដូចគ្នា ក្នុងខ្សែភាពយន្ដថ្មីរបស់ផលិតកម្ម Wonder Film ក្រោមចំណងជើងថា ស្នូរជើងនរណា » ។

លោក យូអ៊ីន បានបន្ដទៀតថា ក្រៅពីចំណងដៃដ៏ធំនៅឆ្នាំ ២០១៧ សម្រាប់អ្នកគាំទ្រ លោកក៏នៅមានចំណងដៃថ្មីមួយទៀត ដោយតម្រូវចេញបទចម្រៀងជាច្រើនបទ នាក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខក្នុងផលិតរបស់លោកផ្ទាល់ គឺ JH productions ។

លោក សែម វិសាល ម្ចាស់ផលិតកម្ម Wonder Film បានប្រាប់ឲ្យដឹងដែរថា « ពិតណាស់តារាសម្ដែង យូអ៊ីន បានចូលរួមថតខ្សែភាពយន្ដដុំ ដែលជាចំណងដៃទី ពីរ ដើរជាតួរំលោភ ហើយរឿងនេះនឹងធ្វើការក្រុងពាលីនៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ ២០១៧ ។ ទោះបីជាយ៉ាងណាក៏ដោយ លោក​ សែម វិសាល បានធ្វើការបដិសេធមិនប្រាប់ពីទំហំសាច់ប្រាក់ដែលត្រូវចាយលើសាច់រឿងថ្មី របស់លោកឡើយ ៕

photo_2016-10-06_23-15-34photo_2016-10-06_23-15-36photo_2016-10-06_23-15-38photo_2016-10-06_23-15-40photo_2016-10-06_23-15-42photo_2016-10-06_23-15-46photo_2016-10-06_23-15-48photo_2016-10-06_23-15-50photo_2016-10-06_23-15-53photo_2016-10-06_23-15-55photo_2016-10-06_23-15-57photo_2016-10-06_23-15-59photo_2016-10-06_23-16-01photo_2016-10-06_23-16-04photo_2016-10-06_23-16-06photo_2016-10-06_23-16-08photo_2016-10-06_23-16-10photo_2016-10-06_23-16-12photo_2016-10-06_23-16-14photo_2016-10-06_23-16-16photo_2016-10-06_23-16-18

មតិយោបល់