ព័ត៌មានសិល្បៈ និងកម្សាន្ត

រតនៈ ពិសី បាយៗស្រុកខ្មែរ ក្រោយចប់ធ្វើទានក្នុងថ្ងៃកំណើត

កាលពីយប់ថ្ងៃទី១៥ មីនា តារាសម្ដែងស៊ិចស៊ីនាងរតនៈ ពិសី បានរៀបចំពិធីខួបកំណើតយ៉ាងអធឹកអធម ដោយមានតារាសិល្បៈចូលរួមកុះករ។ ក្នុងពិធីនាងបានចែកទាន និងបានផ្ដល់ឱកាសអោយក្មេងៗកុមារកំព្រាចំនួន៣០នាក់ឡើងតុដូចភ្ញៀវទូទៅ ដើម្បីអោយពួកគេបានរីករាយ និងបានស្និទ្ធិស្នាលជាមួយតារាសិល្បៈដែលបានចូលរួម។ អ្វីដែលគេកត់សម្គាល់គឺនាងបញ្ចប់ខួបក្នុងយប់ថ្ងៃទី១៥ ហើយក៏ឡើងយន្តហោះទៅកាណាដាដល់ទៅ៦ខែតែម្ដង នៅថ្ងៃ២១ មីនានេះ។

រតនៈ ពិសី និយាយថាដោយសារតែនាងយល់ថាក្មេងកុមារកំព្រានៅមិនទាន់ត្រូវបានសង្គមអ្នកមានបញ្ចប់នូវការរើសអើងនៅឡើយ ទើបនាងសម្រេចចិត្តយកខួបគម្រប់២៤ឆ្នាំរបស់ខ្លួន រៀបតុអោយពួកគេចំនួន៣តុ ដើម្បីអោយក្មេងៗទាំងនោះបានសើចសប្បាយ និងបានរីករាយ ហើយបានថតរូបជាមួយតារាសិល្បៈនៅក្នុងពិធីរបស់នាង។ នាងក៏បានចែកចាយលុយកាក់ និងសម្ភារៈសិក្សាដល់ក្មេងទាំងនោះផងដែរ ដើម្បីលើកទឹកចិត្តអោយពួកគេខំរៀន។ នាងនិយាយថាក្រោយចប់ពិធីខួបភ្លាមៗ នាងនឹងឡើងយន្តហោះទៅច្រៀងលើកទី១នៅលើទឹកដីកាណាដា ទើបនាងសម្រេចចិត្តធ្វើខួបអោយធំតែម្ដង ដោយសារតែការបាត់មុខ៦ខែគឺពិតជាធ្វើអោយនឹកនាអ្នកសិល្បៈ និងនឹកស្រុកខ្មែរ។ យ៉ាងណាមិញ នាងថាឱកាសចេញច្រៀងក្រៅស្រុកមិនមែនជាលើកទី១នោះទេ ដោយសារតែនាងធ្លាប់ចេញទៅច្រៀងនៅអូស្រ្តាលី និងសិង្ហុបុរីរួចហើយ។ នាងនឹងមានគម្រោងបន្តច្រៀងនៅក្រៅប្រទេសផ្សេងទៀត ក្រោយចប់នៅកាណាដាផងដែរ ជាពិសេសអាមេរិក ប្រសិនបើមានសំណូមពរ។ នាងថាខ្លួនជាតារាចម្រៀងរបស់ផលិតកម្មបុត្រា តែនាងមិនយកបទ Original Song របស់ខ្លួនទៅច្រៀងនៅក្នុងប្រទេសកាណាដានោះទេ គឺនឹងសង្វាតច្រៀងបទបែបខ្មែរច្រើនជាង។ រតនៈ ពិសី និយាយថាពិធីធ្វើខួបរបស់នាងដែលអោយក្មេងឡើងតុធ្វើភ្ញៀវ គឺនាងចង់ផ្ញើជាសារអោយយកចិត្តទុកដាក់ចំពោះក្មេងៗរស់នៅក្នុងមណ្ឌល ដោយសារតែពួកគេខ្វះភាពកក់ក្ដៅ។ នាងក៏មានគម្រោងនឹងធ្វើទានដល់ក្មេងៗសម្រាប់លើកក្រោយអោយធំជាងនេះផងដែរ។

ខាងក្រោមនេះជាបទសម្ភាសន៍ជុំវិញការចែកទានដល់ក្មេងៗ និងគម្រោងចេញទៅកាណាដារបស់នាង៖

https://www.youtube.com/watch?v=Rgza7Vi7NiM

មតិយោបល់