ក្នុងជំនួបដោយផ្ទាល់ ក្នុងពិធីខួបកំណើតរបស់កញ្ញាឃឹម ចរិយា ពិធីការិនីរបស់PNN អ្នកនាងគង់ សុជាតិ បានអះអាងថាកូនស្រីរបស់នាងដែលជាដំណក់ឈាមរបស់លោកជា វិបុល ត្រូវបានម្ចាស់ផលិតផលធំពីរកុងត្រាអោយថតស្ពតបាត់ហើយ ដោយកូនស្រីរបស់អ្នកនាងត្រូវបានម្ចាស់ផលិតផលតម្រូវអោយទៅថតស្ពតដល់បារាំង និងសិង្ហបុរីនោះផង។
អ្នកនាង គង់ សុជាតិ និយាយថាមកទល់ពេលនេះកូនស្រីរបស់អ្នកនាង និងលោកជា វិបុល ទទួលបានកុងត្រាពីក្រុមហ៊ុនធំ២ក្នុងដៃរួចហើយ ដោយមួយគឺក្រុមហ៊ុនទឹកដោះគោល្បីឈ្មោះប្រចាំប្រទេសសិង្ហបុរី និងមួយទៀតគឺក្រុមហ៊ុនថែរក្សាស្បែកកុមារល្បីឈ្មោះប្រចាំនៅក្នុងប្រទេសបារាំង។ អ្នកនាងថាម្ចាស់ផលិតផលបានកុងត្រាកូនស្រីរបស់ខ្លួនរយៈពេលមួយឆ្នាំ ដើម្បីអោយធ្វើតំណាងផលិតផលទាំង២ប្រភេទនោះ ដោយទាមទារអោយអ្នកនាងយកកូនស្រីទៅប្រទេសបារាំង និងប្រទេសសិង្ហបុរី ដើម្បីទៅថតស្ពតនៅក្នុងប្រទេសទាំងពីរនោះ។ យ៉ាងណាមិញ អ្នកនាងថា សម្រាប់ផលិតផលសាប៊ូ និងម្សៅ សម្រាប់ថែរក្សាស្បែកកុមាររបស់បារាំង គឺបានយល់ព្រមអោយអ្នកនាង និងកូនស្រីថតស្ពតនៅកម្ពុជាជំនួសវិញហើយ ដោយសារតែអ្នកនាងប្រាប់ថាកូនស្រីខ្លួននៅតូចមិនអាចជិះយន្តហោះផ្លូវឆ្ងាយ។ អ្នកនាងនិយាយថា«ខាងផលិតផលបាំរាំងគាត់ព្រមចុះមកថតស្ពតនៅនេះ(កម្ពុជា)ជំនួសទៅបារាំងហើយ តែខាងទឹកដោះគោគាត់នៅតែទាមទារអោយយើងនាំគាត់(កូនស្រី) ទៅថតស្ពតនៅសិង្ហបុរី ចឹងបានខ្ញុំសុំអោយកូនខ្ញុំចាស់ខែតិចសិន!»។ អ្នកនាងថាស្ពតទាំងពីរក្រុមហ៊ុននោះសុទ្ធតែតម្រូវអ្នកនាង ស្វាមី និងកូនស្រីថតក្នុងស្ពតរួមគ្នា ទើបកុងត្រារយៈពេលពេញមួយឆ្នាំនោះ អ្នកនាងបញ្ជាក់ថាទទួលបានតម្លៃខ្លួនខ្ពស់ដែរ ដោយអ្នកនាងប្រាប់ថានោះសុទ្ធតែជាទីផ្សារដែលទទួលបានដោយសារកូនស្រី។ អ្នកនាងថាកូនដំបូងរបស់ខ្លួន និងលោកជា វិបុល មានទីផ្សារតាំងពីមិនទាន់កើត ដោយសារតែក្នុងពេលពរពោះអ្នកនាងក៏ត្រូវបានក្រុមហ៊ុនទឹកដោះគោដែលកុងត្រាយកកូនស្រីអ្នកនាងទៅថតស្ពតនៅសិង្ហបុរី ក៏យកអ្នកនាងធ្វើជាតំណាងផលិតផលផងដែរ។
តោះទស្សនាបទសម្ភាសន៍របស់អ្នកនាងគង់ សុជាតិ ជុំវិញខ្លឹមសារខាងលើ៖
https://www.youtube.com/watch?v=VOy6xeITu_c
មតិយោបល់