ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម Hacker អាណាមិក គំរាមទម្លាយរូបអាក្រាតរបស់ Taylor Swift និងតារាល្បីជាច្រើនទៀត

តាមរយៈគេហទំព័រ Media Time Out បានឲ្យដឹងថា ក្រុម Hacker អាណាមិកមួយក្រុមបានប្រកាសទម្លាយរូបថតអាក្រាតកាយ របស់តារាល្បីៗ ក្នុងលក្ខណៈបែកធ្លាយរូបភាពនាពេលខាងមុខនេះ ហើយដែលការគំរាមរបស់ក្រុម Hacker មានគោលដៅដំបូងសំដៅទៅលើ តារាហូលីវូតមួយចំនួនដែលមានឈ្មោះល្បីល្បាញដូចជា Taylor Swift , Tina Fey, Brie Larson, Carrie Underwood, Amber Heard, ..ជាដើម ។ នេះដោយយោងតាមគេហទំព័រ kenh14 នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៧ ។

ពួក Hacker បាននិយាយថា ” Taylor Swift គួរតែបារម្ភខ្លាំងជាងគេ ព្រោះនាងមានរូបថតអាក្រាតកាយច្រើន ហើយទាក់ទាញខ្លាំងបំផុត ណាមួយនាងជាតារាចម្រៀងល្បីផង ” ។

គួរបញ្ជាក់ផងដែរ កាលពីឆ្នាំ ២០១៤ មានបុរសម្នាក់ស្នាក់នៅរដ្ឋ Pennsylvania មានឈ្មោះ Ryan Collins បានហែកគណនីផ្ទាល់ខ្លួនរបស់តារាស្រីពីរនាក់ឈ្មោះ Jennifer Lawrence និង Kate Upton ដើម្បីចូលទៅលួចរូបថតអាក្រាតកាយរបស់ពួកនាង ហើយបានទម្លាយរូបនោះចេញមកយ៉ាងរន្ធត់ បានធ្វើឲ្យតារាទាំងពីរដួងនោះបាត់បង់អាជីពការងារ និងស្អុយកេរ្ដិ៍ឈ្មោះយ៉ាងខ្លាំង ។

មតិយោបល់