ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃើញសប្បាយលើឆាក តែជីវិតពិត ពេជ្រ សោភា ត្រូវហ្វេនថា មានជំងឺមួយនេះជាប់ខ្លួន

(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយនាងបង្ហាញរូបភាពដើរចូលមន្ទីរពេទ្យមួយកន្លែង ដើម្បីត្រួតពិនិត្យសុខភាព។

នៅប៉ុន្មានម៉ោងមុននេះ តារាចម្រៀង ដែលមានប្រជាប្រិយភាព ពេជ្រ សោភា បានបង្ហោះរូបភាពរបស់នាងដើរចូលមន្ទីរពេទ្យចំនួន២សន្លឹក តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ ដោយបានបញ្ជាក់ថា នាងមិនអីទេ ហើយក៏អរគុណអ្នកទាំងអស់គ្នាដែលបានឆាតសួរសុខទុក្ខ។ ក្នុងនោះដែរ សោភា មិនបានបញ្ជាក់ពីជំងឺរបស់ខ្លួនថានាងឈឺអ្វីនោះទេ។

តែយ៉ាងណា បើក្រឡែកទៅមើល Comment មួយចំនួន ដែលជាអ្នកស្និទស្នាលនិងជាអ្នកគាំទ្ររបស់ ពេជ្រ សោភា វិញបានបញ្ជាក់ថា សោភា មានជំងឺឈាមសស៊ីឈាមក្រហម តែយ៉ាណា នៅមិនទាន់មានការបញ្ជាក់ពី តារាចម្រៀង ពេជ្រ សោភា ឡើង ថាការដែលលើកឡើងថា នាងមានជំងឺនេះ ជារឿងពិតឬយ៉ាងណា?

 

មតិយោបល់