ភ្នំពេញ៖ តារាចម្រៀងសំលេងស្អក លោក ហួរ ឡាវី ប៉ុន្មានឆ្នាំចុងក្រោយមកនេះ កម្រនឹងមានស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកហៅឲ្យលោក មកបង្ហើរសំនៀង ណាស់ ខណៈដែលជីវភាពតារាចម្រៀងជើងចាស់រូបនេះ ស្ថិតក្នុងភាពទីទ័ល ។
ម្ចាស់បទចម្រៀង “ឲ្យបងសូមស្រលាញ់ផង” ថ្មីនេះបានរៀបរាប់ប្រាប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ ឲ្យដឹងថា “រាល់ថ្ងៃនេះ លោកកំពុងជូបការលំបាកផ្នែកជីវភាព ដោយគ្មានស្ថានីយ៍ទូរទស្សន៍ណាអញ្ជើញឲ្យច្រៀង បើសិនជាក្មេងស្រស់ស្អាតវិញ ឡើងឆាកញាប់” ។ លោកបានបន្តទៅលើបទចម្រៀងវិញម្តង លោកពិតជាអន់ចិត្តណាស់ បណ្តាផលិតកម្មនានា ដែលយកបទចម្រៀងរបស់ខ្លួនទៅឲ្យតារាចម្រៀងច្រៀង តែគ្មានសុំអីបន្តិចសោះឡើយ បើច្រៀងជាលក្ខណៈតាមឆាកនានា វាមិនអីទេ តែនេះ យកទៅច្រៀងផលិតជាអាជីវកម្ម។ ក្នុងនោះដែរលោកក៏បានថ្លែបន្តថា ខ្លួនលោកនឹងតារាចម្រៀងផ្សេងៗទៀត មិនសូវល្បី ហាក់ដូចជាធ្វើទ្រនាប់ឲ្យផលិតកម្មចឹង ព្រោះថាច្រៀងឲ្យផលិតកម្ម មួយបទបានតែ ៥០ ដុល្លារ ខណៈដែលផលិតកម្មកើបលុយពីការផលិតរាប់ម៉ឺនដុល្លារ បើសិនជាពុំមានការកូពីច្រើននោះ ។
តារាចម្រៀង ហួរ ឡាវី បច្ចុប្បន្ននេះ ដោយសារតែអ្នកធំមួយចំនូនមិនផ្តល់តម្លៃឲ្យខ្លួន លោកក៏នៅតែតស៊ូ ដោយឆ្លៀតច្រៀងតាមរង្គសាល នានាពេលរាត្រី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ៕
មតិយោបល់