ព័ត៌មានសិល្បៈ និងកម្សាន្ត

នុន វរ៉ានុត ភ័យអស់ព្រលឹងខណៈជាប់គាំងក្នុងបន្ទប់ទឹកអាយុ ១០០ ឆ្នាំ

ជារឿងដ៏រន្ធត់សម្រាប់តារាស្រី នុន វរ៉ានុត ដែលបានជួបប្រទះហេតុការណ៍ដ៏សែនតក់ស្លុត សឹងតែមួយជីវិតរបស់នាង មិនធ្លាប់បានជួបពីមុនមកឡើយ ហើយហេតុការណ៍នោះគឺបានកើតឡើង ខណៈដែលនាងបានធ្វើដំណើរកម្សាន្ដទៅ ប្រទេស អៀកឡង់ នៅក្នុង ខែមីនា ឆ្នាំ២០១៧ នេះ ។

នាងបានពោលប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៧ នាងបានធ្វើដំណើរកម្សាន្ដទៅប្រទេស អៀកឡង់ ជាមួយមិត្តភក្រ្ដរបស់នាង ដែលខណៈនាងចូលទៅក្នុងបន្ទប់ទឹក ដោយមិនបានដឹងខ្លួនមុនថា បានជួបហេតុការណ៍ចម្លែកកើតឡើង ចំពោះរូបនាង ដោយនាងត្រូវបានជាប់គាំងនៅក្នុងបន្ទប់ទឹករយៈពេល ១ ម៉ោង ហើយមិនបានដឹងថា បន្ទប់ទឹកនោះមានអាយុជាង ១០០ ឆ្នាំហើយ ។

នុន វរ៉ានុត បានពោលថា ” ថ្ងៃនោះខ្ញុំជាប់នៅក្នុងបន្ទប់ទឹករយៈពេល ១ ម៉ោង ដោយសារតែសោរទ្វាបន្ទប់ទឹកខូច ហើយមិនបានដឹងថាបន្ទប់ទឹកនោះមានអាយុជាង ១០០ ឆ្នាំ ណាមួយចំថ្ងៃឈប់សម្រាកផងទើបគ្មានជាងណាម្នាក់មកជួយបាន តែនៅចុងក៏អាចចេញមកបាន ដោយសារតែស្រែកហៅមិត្តភក្ដិ និងអ្នកជិតខាងឲ្យមកជួយវាយសោរទ្វាបំបែក រួចមកអ្នកជិតខាងបានប្រាប់ថា បន្ទប់ទឹកមួយនេះជាយូរណាស់មកហើយមិនដែលមានមនុស្សចូលទេ ” ៕

មតិយោបល់