ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត Facebook ចេញមុខងារផ្សាយផ្ទាល់ (Live) លើកុំព្យូទ័រហើយ!

ការទន្ទឹងរង់ចាំរបស់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅលើកុំព្យូទ័រ ចំពោះមុខងារ Live នៅពេលនេះ បានដល់ទីបញ្ចប់ហើយ។ ម្ចាស់គណនី Facebook ទាំងអស់នឹងអាចថតវីដេអូផ្សាយផ្ទាល់បង្ហោះលើផ្ទាំង News Feed តាមរយ:កាមេរ៉ាកុំព្យូទ័រ ឬ WebCam បានដូចជាទូរសព្ទចល័តអីចឹងដែរ។ មិនតែប៉ុណ្ណោះ វាក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើកម្មវិធី ឬឧបករណ៍ជំនួយសម្រាប់ទាញរូបភាពវីដេអូហ្គេមដែលកំពុងបង្ហាញលើអេក្រង់កុំព្យូទ័ររបស់ពួកគេ សម្រាប់ភ្ជាប់ និងបញ្ចូនរូបភាពទាំងនោះទៅបង្ហាញលើទំព័រ News Feed របស់ខ្លួនបានផងដែរ។

ជាមួយមុខងារបន្ថែមថ្មីនេះ វាក៏បានស្តែងឱ្យឃើញថា ក្រុមហ៊ុនបណ្តាញសង្គមយក្សកំពុងបន្ថែមតួនាទីរបស់ខ្លួន ជាឧបករណ៍ផ្សាយផ្ទាល់ដែលអាចគ្របដណ្តប់មនុស្សនៅជុំវិញពិភពលោក។ ភ្លាមៗនេះដែរ លោកអ្នកមួយចំនួន អាចនឹងមិនទាន់ទទួលបាននូវការដាក់បញ្ចូលកំណែថ្មីនេះ លើគេហទំព័រ Facebook របស់ខ្លួននៅឡើយទេ ប៉ុន្តែ វានឹងលេចឡើងក្នុងពេលឆាប់ៗនេះជាមិនខាន៕

ប្រភពព័ត៌មាន: newroom.fb

មតិយោបល់