ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រំ រដ្ឋា ក្លាយជាអ្នកតតាំងនឹង ពេជ្រ អាវីហ្សា រឿងក្ដីបុករថយន្ត

មកទល់ម៉ោងនេះ កញ្ញាពេជ្រ អាវីហ្សា ស្ថិតក្នុងការឃាត់ខ្លួននៅឡើយទេនៅការិយាល័យជើងគោគរាជធានីភ្នំពេញនៅផ្លូវជា សុផារ៉ា។ អ្វីដែលគេភ្ញាក់ផ្អើលគឺជនរងគ្រោះ២រូបដែលមានគ្រោះថ្នាក់ក្នុងហេតុការបុករថយន្តរបស់ពេជ្រ អាវីហ្សា នោះ គឺជាកូនចៅស្ថិតនៅក្រោមបន្ទុកទទួលរ៉ាប់រងរបស់អ្នកនាងព្រំ រដ្ឋា អតីតពិធីការិនី និងជាម្ចាស់ផលិតកម្ម PR ដែលសុទ្ធតែជាគ្នាឯងនៅក្នុងវិស័យសិល្បៈ។

អ្នកនាងព្រំ រដ្ឋា ២នាក់ដែលមានគ្រោះថ្នាក់នោះ គឺម្នាក់ឈ្មោះដេត និងម្នាក់ឈ្មោះណា ដែលសុទ្ធតែជាអ្នកកាន់កាមេរ៉ា និងអ្នកបច្ចេកទេសកុងត្រានៅក្នុងផលិតកម្មរបស់អ្នកនាងទាំងអស់។ អ្នកនាងថាខ្លួនគឺជាតំណាងរបស់ជនរងគ្រោះ ដោយសារតែឪពុកម្ដាយរបស់ជនរងគ្រោះ បានយកក្មេងប្រុស​ទាំង២មកផ្ដាំមកផ្ញើ អោយអ្នកនាងធ្វើជាអាណាព្យាបាលជាយូរមកហើយ។ អ្នកនាងថាខ្លួនមិនខុសពីអ្នកគ្រប់គ្រងរបស់ជនរងគ្រោះនោះទេ ដោយសូម្បីតែពេលដែលពេទ្យនៅម្ដុំផ្សារដេប៉ូត្រូវការវះកាត់ ក៏អ្នកនាងជាអ្នកទៅស៊ីញ៉េអោយវះកាត់ដែរ។

អ្នកនាងប្រកាសថារវាង ពេជ្រ អាវីហ្សា និងកូនចៅរបស់អ្នកនាងសុទ្ធតែខុសគ្នាដូចគ្នា ដោយអ្នកនាងមិនចាត់ទុកថាភាគីខាងណាត្រឹមត្រូវនោះទេ ដោយសារតែពួកគេសុទ្ធតែដើរលេងយប់ ហើយមានផឹកគ្រឿងស្រវឹងដូចគ្នាមុនពេលកើតហេតុ។ អ្នកនាងបញ្ជាក់ថា ក្នុងនាមជាតំណាងរបស់ជនរងគ្រោះ អ្នកនាងអត់មានជំហរប្ដឹងផ្ដល់នោះទេ គឺអ្នកនាងសុំអោយមានការយោគយល់ពីច្បាប់សុំអោយពេជ្រ អាវីហ្សា រួចផុតពីការចោទប្រកាន់ ដោយសុំអោយតែនាងទទួលខុសត្រូវលើបញ្ហារបួសរបស់ជនរងគ្រោះ។

អ្នកនាងនិយាយថា«ឥឡូវនេះឪពុកម្ដាយប្រគល់សិទ្ធិអោយខ្ញុំចេញមុខ ចឹងសម្រាប់ខ្ញុំ ខ្ញុំបានពិភាក្សាជាមួយគ្រួសាររបស់ជនរងគ្រោះហើយថា ពួកយើងអត់ត្រូវការប្រឹងផ្ដល់អ្វីទាំងអស់ គឺសុំអោយតែអាវីហ្សា ជួយដោះស្រាយអោយគ្នា(ជនរងគ្រោះ) ប៉ុណ្ណោះ ព្រោះ២នាក់ហ្នឹងគ្នាក្រៗណាស់»។ អ្នកនាងថាជនរងគ្រោះស្ថិតក្នុងជាក្រុមការងាររបស់ខ្លួន ហើយបើពេជ្រ អាវីហ្សា មិនមានលទ្ធផលផ្ដល់ការរ៉ាប់រង នោះអ្នកនាងនឹងក្លាយជាម្ចាស់បន្ទុក។ អ៊ីចឹងហើយទើបអ្នកនាងចង់អោយអាវីហ្សា ជួយរ៉ាប់រងថ្លៃព្យាបាល និងផ្ដល់ថវិកាជាប្រចាំក្នុងកម្រិតណាមួយ ពេលអ្នកទាំងពីរដេកឈឺរកអ្វីមិនបាន។

កញ្ញាពេជ្រ អាវីហ្សា ដែលស្ថិតក្នុងការដោះស្រាយនៅឡើយ បានអះអាងថាកញ្ញានឹងដោះស្រាយលើករណីនេះ តែ កញ្ញាប្រាប់ថាមិនមានលុយច្រើនសម្រាប់បង់នោះទេ ដោយសារតែកញ្ញាមិនមែនជាអ្នកមាន និងថារថយន្តដែលកញ្ញាបើកក្នុងថ្ងៃកើតហេតុជារបស់បងប្អូន។ យ៉ាងណាមិញ កញ្ញានឹងប្រឹងអោយអស់ពីលទ្ធភាពក្នុងការផ្ដល់សំណង ដោយសារតែកញ្ញាក៏ចង់អោយជនរងគ្រោះទាំងពីរឆាប់ជា។ កញ្ញានិយាយថាខ្លួនមិនចង់អោយមានរឿងនោះទេ តែបណ្ដាលមកពីភាគីខាងម៉ូតូ ជិះបញ្ច្រាសទិសខ្លួន ហើយកាច់ចង្កូតវ៉ាគេចុះឡើង ទើបបណ្ដាលអោយរថយន្តរបស់កញ្ញា ជាន់ហ្វ្រាំងមិនទាន់៕

https://www.youtube.com/watch?v=-UbSpQk2j7g&feature=youtu.be


មតិយោបល់