ព័ត៌មានសិល្បៈ និងកម្សាន្ត

ដេនី ក្វាន់ សុំទោស ម៉េង កែវពេជ្ជតា និងសិល្បករ រៀមច្បង

ភ្នំពេញ: នៅរសៀលថ្ងៃទី១៤ ឧសភា នេះ តារាសម្ដែងវ័យក្មេង និងល្បីឈ្មោះរឿងស៊ិចស៊ី នាង ដេនី ក្វាន់ បានសម្រេចចិត្ត សុំទោសជាសាធារណ: ដល់តារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាសិល្ប: រៀមច្បង ជាច្រើនទៀត ដែលនាង បានប្រទាក់ពាក្យសម្ដី ក្នុងពេលចម្រូងចម្រាស់។ វីដេអូសុំទោសនេះ ត្រូវបានបង្ហោះឡើយ ដោយមានមហាជន ជាច្រើន កោតសរសើរ ចំពោះការទទួលខុសត្រូវរបស់នាង បើទោះជាមុននេះបន្តិច នាងបានប្រកាន់ជំហរ មិនហារមាត់សុំទោស ចំពោះតារាសិល្ប: រៀមច្បង ដែលនាងយល់ថា បានរិះគន់នាង លើសពីការស្ថាបនា ក៏ដោយ។

លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានអះអាងថា មុនការបង្ហោះវីដេអូ ជាថ្មីរបស់ ដេនី ក្វាន់ លោក និងក្រុមគ្រួសាររបស់នាង បានជួបជជែកគ្នា ច្រើននាទី តាមរយ:ទូរស័ព្ទ ហើយដោយមានការពន្យល់ណែនាំ ពីលោក ទើបនាងសម្រេចចិត្ត យល់ព្រមសុំទោស ជាសាធារណ: ទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា។ លោកថា កាយវិការរបស់ ដេនី ក្វាន់ គឺជាទង្វើទទួលខុសត្រូវ គួរឱ្យសរសើរ ដែលចេះដាក់ខ្លួន និងស្គាល់កំហុស នូវអ្វី ដែលខ្លួនខុសឆ្គង ហើយ ក៏ជាអ្វី ដែលក្រសួងវប្បធម៌ ចង់បាន ផងដែរ។ លោកថា វីដេអូ ដែលនាងបង្ហោះ ជាក្រោយនេះ ពិតជាធ្វើឱ្យភាពជ្រួលច្របល់ ពីសំណាក់តារាសិល្ប: ដូចគ្នា ដែលកើតទុក្ខ មិនសុខចិត្ត នាពេលកន្លងមក ត្រូវបានបញ្ចប់ និងលែងមានការទាមទារ លើសពីហ្នឹងថែមទៀត ពីក្រុមតារាសិល្ប: ដែលបានកើតជម្លោះពាក្យសម្ដី ជាមួយនឹង ដេនី ក្វាន់។

គួរបញ្ជាក់ថា នៅក្នុង វីដេអូឃ្លីប ដែល ដេនី ក្វាន់ បានបង្ហោះនោះ នាងបានទទួលសុំទោស ចំពោះការស្លៀកពាក់ នាំឱ្យការខុសឆ្គង និងទទួលសុំទោស ចំពោះអ្នកនាង ម៉េង កែវពេជ្ជតា លោកអ៊ឹម ជីវ៉ា និងតារាសិល្ប: មួយចំនួនទៀត ដែលនាងបានជ្រុលជ្រួស ប្រើពាក្យសម្ដីដៀមដាម នាំឱ្យប៉ះពាល់ ក្នុងការតបត។ គេមិនទាន់ដឹងថា ភាគីអ្នកនាងម៉េង កែវពេជ្ជតា និងលោកអ៊ឹម ជីវ៉ា នឹងមានប្រតិកម្ម ឬទទួលយកត្រឹមហ្នឹងនោះទេ ដោយសារតែ មុនមានការសុំទោស ទៅកាន់បុគ្គលនេះ លោកអ៊ឹម ជីវ៉ា បានប្រកាសថា តារាទាំងអស់ មិនទទួលយក បើគ្មានការសុំទោស ទាំងបងទាំងប្អូន និងគ្មានការធ្វើកិច្ចសន្យា ជាលាយលក្ខណ៍៕

photo_2016-05-13_13-19-04photo_2016-05-13_13-19-03

photo_2016-05-13_13-21-58photo_2016-05-13_13-21-59

photo_2016-05-14_06-40-00 photo_2016-05-14_06-39-52 photo_2016-05-14_06-39-32 photo_2016-05-14_06-39-28 photo_2016-05-14_06-39-23 photo_2016-05-14_06-39-16

photo_2016-05-14_06-39-44

មតិយោបល់