ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាម៉ូឌែលក្តៅសាច់ នាង Bella Hadid ធ្វើឲ្យក្របទស្សនាវដ្តី ELLE ឡើងកម្តៅ

អាមេរិក: ស្ថិតក្នុងសភាពសិចស៊ីក្តៅសាច់ នាង Bella Hadid តារាម៉ូឌែល អន្តរជាតិ ទើបនឹងឡើងក្រប និងក្នុងទំព័រទស្សនាវដ្តី ELLE ដ៏ល្បីល្បាញលើទីផ្សារ ហ្វេស្សិន អឺរ៉ុប ក្នុងយុទ្ធនាការផ្សព្វផ្សាយលក់ សម្រាប់លេខថ្មី ប្រចាំខែមិថុនា ខាងមុខ។ នេះបើយោងតាម គេហទំព័របរទេស ថ្ងៃទី១៤ ឧសភា ២០១៦។

គ្រោងការណ៍ផលិត ស្ពតផ្សាយពាណិជ្ជកម្មនេះ ទាំងបច្ចេកទេស និងបរិក្ខារ គ្រប់យ៉ាង ត្រូវបានឧបត្ថម្ភ មកពីមជ្ឈមណ្ឌលសម្លៀកបំពាក់ Givenchy និងហាងសម្លៀកបំពាក់លំដាប់កាលីប ប្រភេទខោអាវធំ ផលិតផលស្បែកសុទ្ធ យីហោ Valentino ញ៉ាំងឱ្យនាង Bella Hadid ក្លានជារាជនីសម្រស់ ចំពោះមុខកាមេរ៉ាវេទមន្ត របស់ផលិតករជំនាញរូបភាព ដាស់កាមារម្មណ៍ គឺលោក Terry Tsiolis ដ៏មានកេរ្តិ៍ឈ្មោះបំផុត៕

bella-051416-_4bella-051416-_3bella-051416-_2bella-051416-_1

មតិយោបល់