ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្យ៉ាងដែរ! តារាស្រី Tangmo ស្រាប់តែលេចមុខក្នុងសភាពទៅលក់ខោអាវជជុះ ទោះខ្លួនជាតារាល្បី

 

(ថៃ)៖ អ្នកនិយមគាំទ្រតារាស្រីថៃល្បីឈ្មោះ Tangmo ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញនាងនិងគូស្នេហ៍បង្ហាញខ្លួន ក្នុងសភាពនាំយករបស់របរជជុះ មកដាក់លក់នៅមុខហាងលក់ផលិតផលល្បីៗ ដែលដូចជា សម្លៀកបំពាក់ កាបូប និង ស្បែកជើង ជាដើម ដើម្បីលក់។

ពិតណាស់ មិនថាក្នុងប្រទេសណានោះទេ ចំពោះស្ថានភាពជំងឺកូវីដ១៩ ដែលបានរីករាលដាល បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង រួមទាំងការងារនៅក្នុងឧស្សាហកម្មកម្សាន្ត ខណៈដែលផលិតកម្មជាច្រើនត្រូវបានផ្អាកធ្វើការ ខណៈតារាស្រីរូបនេះ បានបង្វែរមកបន្ថែមជាជីពថ្មីមួយទៀត ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបភាពបើកបង្ហាញមុខមាត់គូស្នេហ៍ជាលើកដំបូង ដែលបានមកជួយគាំទ្រ និងជួយលក់របស់របរជាមួយគ្នា ក៏ដូចជាបង្ហាញពីភាពផ្អែមល្ហែមស្ងាត់ៗ ថែមទៀតផង ។

បណ្ដាអ្នកគាំទ្រជាច្រើន បានបង្ហាញពីការរំភើបជំនួសដោយបានឃើញ ពីរូបភាពដ៏គួរឲ្យស្រលាញ់ពីគូស្នេហ៍អ្នកទាំងពីរ ដែលបានយកចិត្តទុកដាក់ និងជួយគ្នាទៅវិញទៅមក ផងដែរ៕

មតិយោបល់