កំពូលអ្នកប្រដាល់លំដាប់ពិភពលោក Floyd Mayweather បានសុំទោសភរិយារបស់តារាចម្រៀងរ៉េប T.I បន្ទាប់ពី Floyd និង T.I បានវាយគ្នានៅក្នុងភោជនីយ៍ដ្ឋាន Fatburger ក្នុងរដ្ឋ Las Vegas កាលពីថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TMZ។
ដើមហេតុដែលនាំឲ្យកំពូលកីឡាករប្រដាក់ Floyd វាយគ្នាជាមួយ T.I ដោយសារតែ Floyd បានប្រើពាក្យពេចន៍មិនសមរម្យទៅលើបរិយារបស់ T.I ដែលបានបង្ហោះរូបនៅលើបណ្ដាញ Instagram។ យោងតាមការប្រភពខាងលើបានឲ្យដឹងថា Floyd បាននិយាយថា “មានតែមនុស្សតែម្នាក់គត់ដែលខ្ញុំត្រូវសូមទោសគឺ Tiny(ភរិយារបស់ T.I)”៕
អានអត្ថបទ៖ កំពូលកីឡាប្រដាល់ Floyd ត្រូវបានតារាចម្រៀងរ៉េប T.I វាយនឹងកៅអ៊ី
មតិយោបល់