ក្រោយពីមានការបញ្ជាក់ពីសំណាក់វេជ្ជបណ្ឌិត្យមួយរូបថា អ្នកនាង ស្វែង សុជាតា មិនមានជំងឺដុះសាច់ក្នុងខួរក្បាល ឬជំងឺមហារីកខួរក្បាលកាលពីមុន តារាស្រីរូបនេះបានសម្ដែងប្រតិកម្មយ៉ាងខ្លាំងថាការលើកឡើងនោះមានន័យបំផ្លើសពីខ្លួន ដែលអ្នកនាងមិនអាចទទួលយកបាន។ អ្នកនាងថាខ្លួននឹងរកឯកសារបញ្ជាក់ពីជំងឺមួយហ្នឹងដែលទទួលស្គាល់ដោយពេទ្យដែលអ្នកនាងធ្លាប់បានទៅពិនិត្យអោយបានដាច់ខាត បើទោះជាក្នុងពេលនេះអ្នកនាងបញ្ជាក់គឺឯកសារវង្វេងបាត់អស់។
អ្នកនាងស្វែង សុជាតា បានថ្លែងឆ្លើយតបនឹងការអះអាងដែលអ្នកនាងប្រកាសថាមានន័យបង្ខូចឈ្មោះខ្លួននោះថា មុនពេលអ្នកនាងចូលព្យាបាលដៃដោយសារត្រូវគ្រាប់កាំភ្លើងនៅមន្ទីរពេទ្យរុស្ស៊ី ស្ថានភាពជំងឺដុះសាច់ក្នុងខួរក្បាល ឬមហារីកក្នុងខួរក្បាលរបស់អ្នកនាងបានធ្វើទុក្ខហើយ ដោយអ្នកនាងបានស្នើអោយក្រុមគ្រូពេទ្យស្កេនមើលពីទំហំសាច់ដុះនោះ តែគ្រូពេទ្យក្រៅពីមិនស្កេន បែរជាអះអាងថាអាការៈធ្វើទុក្ខរបស់អ្នកនាង ជាជំងឺបណ្ដាលពីជំងឺសរសៃប្រាសាទ ហើយអោយអ្នកនាងលេបថ្នាំសរសៃប្រាសាទធ្វើអោយអ្នកនាងកាន់តែធ្វើទុក្ខថែមទៀត ក្រោយចេញពីវះដៃ។ អ្នកនាងថាខ្លួនបានសម្រេចចិត្តទៅប្រឹក្សាជាមួយពេទ្យនៅប្រទេសភូមាក្នុងពេលនមានឱកាសទៅថតនៅទីនោះ ហើយក៏ត្រូវពេទ្យជំនាញបញ្ជាក់ថាអ្នកនាងពេទ្យក្នុងប្រទេសភូមា ហើយក៏ត្រូវវេជ្ជបណ្ឌិត្យបញ្ជាក់ថាអ្នកនាងមានដុំសាច់មហារីកប៉ុនគ្រាប់សណ្ដែកនៅក្នុងខួរក្បាល ទើបបណ្ដាលអោយអ្នកនាងក្ដៅក្បាល ជ្រុះសក់ ទន់ដៃទន់ជើង និងឧស្សាហ៍សន្លប់។ អ្នកនាងថាខ្លួនបានទាក់ទងទៅថៃដើម្បីវះកាត់ ហើយត្រូវបានវេជ្ជបណ្ឌិត្យថៃប្រាប់ថាចំណាយអស់តម្លៃ៩ម៉ឺន តែមិនធានារស់បានយូរ ទើបអ្នកនាងអស់សង្ឃឹម ហើយសម្រេចចិត្តលាកូនលាម្ដាយ ទៅកាន់ភ្នំគូលែន ដោយអះអាងថាបំណងទៅស្លាប់ តែក៏បានជួបអ្នកសច្ចំជាស្វាមីបច្ចុប្បន្ន ផ្ដល់ថ្នាំខ្មែរអោយផឹករហូតបានជា។ អ្នកនាងខ្លួន បានជាដោយសារឱសថនោះហើយ ទើបស្នើអោយស្វាមីផ្សំថ្នាំខ្មែរដាក់លក់ ដើម្បីជួយសង្គ្រោះដល់អ្នកមានជំងឺមហារីកផ្សេងទៀត ដែលអស់សង្ឃឹមដូចខ្លួន។ អ្នកនាងថាខ្លួនមិនបានកុហកគេរឿងមិនកើតជំងឺដុះសាច់ក្នុងខួរក្បាលហើយដុះ ដើម្បីលក់ថ្នាំរបស់ស្វាមីអោយដាច់នោះទេ ដោយសារតែពេលអ្នកនាងឈឺធ្ងន់គឺមិនទាន់បានស្គាល់ស្វាមីបច្ចុប្បន្ននៅឡើយ និងថាការប្រកាសអោយដឹងពីប្រសិទ្ធិភាពថ្នាំរបស់ស្វាមី ក៏ដើម្បីជួយសង្គ្រោះអ្នកជំងឺដែលគ្មានលុយវះកាត់។ អ្នកនាងបានអះអាងថាមានអ្នកជំងឺច្រើននាក់ដែលកើតជំងឺដុំសាច់ដូចខ្លួន ហើយជានឹងផឹកថ្នាំខ្មែររបស់អ្នកនាងដូចគ្នា ដោយក្នុងចំណោមនោះ គឺមានម្នាក់មានជំងឺដុំសាច់ដូចអ្នកនាងនៅក្នុងក្រពះហើយទៅព្យាបាលនៅវៀតណាមលែងកើត មកជានឹងថ្នាំរបស់ខ្លួនផងដែរ។ អ្នកនាងនិយាយថាមហាជនមានសិទ្ធិមិនជឿលើថ្នាំខ្មែររបស់ស្វាមីអ្នកនាង ប៉ុន្តែមិនអាចមកបំភ្លៃថាអ្នកនាងមិនកើតជំងឺដុំសាច់ក្នុងខួរក្បាល ហើយកុហកមហាជនដើម្បីអួតថាបានជានឹងថ្នាំខ្មែរនោះទេ ដោយសារតែអ្នកនាងពិតជាមានជីវិតម្ដងទៀត ដោយសារតែឱសថពីភ្នំគូលែននោះមែន។ អ្នកនាងប្រកាសថាបង្ហាញភស្ដុតាងពាក់ព័ន្ធឯកសារពេទ្យឆាប់ ប្រសិនបើអ្នកនាងរកឯកសារទាំងនោះឃើញ។ អ្នកនាងនិយាយថា«ខ្ញុំមានឯកសារទាំងហ្នឹងទំាងអស់ តែខ្ញុំរើផ្ទះច្រើនសារទើបវាវង្វេង ខ្ញុំចង់អោយពេទ្យហ្នឹងភ្លឺភ្នែក ថាគាត់ព្យាបាលដៃខ្ញុំ គាត់មានស្កេនមើលក្បាលខ្ញុំទេ ខ្ញុំសុំអោយស្កេនក៏ម្នាក់ប្រចាំម្នាក់ ហើយថាខ្ញុំធ្វើទុក្ខដោយសារជំងឺសរសៃប្រសាទទៀត ខ្ញុំនឹងរកសាក្សីមកបញ្ជាក់ថាខ្ញុំកើតដុំសាច់មែនកាលហ្នឹង!»។ អ្នកនាងបានអះអាងថា អ្នកចោទថាអ្នកនាងមិនមានជំងឺដុំសាច់ មិនខុសពីចង់អោយអ្នកនាងធ្លាក់ខ្លួនម្ដងទៀត និងមិនខុសពីចង់ចោទថាថ្នាំដែលអ្នកនាង និងស្វាមីផ្សំលក់ ជាថ្នាំបោកប្រាស់។ អ្នកនាងប្រកាសជំហរបង្ហាញភស្តុតាងជាឯកសារពេទ្យ ដោយក្រៅពីនោះក៏នឹងអោយអ្នកជាដោយសារថ្នាំខ្មែររបស់អ្នក២បីរូបចេញមុខអះអាងពីប្រសិទ្ធិភាពថ្នាំនោះផងដែរ៕
មតិយោបល់