ភ្នំពេញ: អាហារហូបចុកប្រចាំថ្ងៃ ដែលមានមុខម្ហូបដដែល ជាដដែល អាចនឹងនាំមកនូវ ភាពធុញទ្រាន់ ជះឥទ្ធិពលលើសេចក្តីសុខមួយផ្នែក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាន។ ខណៈនេះដែរ បណ្តាអស់លោក លោក ស្រី ជាអ្នកដែលនិយមទទូលទាន និងស្វែងរកសេចក្តីសុខ ពីការហូបចុកមុខម្ហូបឆ្ងាញ់ៗនោះ ពេលនេះ អាចចូលមកទទួលយកបាន នូវបទពិសោធន៍ថ្មីៗ នៃមុខម្ហូប ដ៏មានឱជារសទាំងឡាយ។
ទន្ទឹមនឹងនេះ បណ្ឌិតរសជាតិរបស់ Post News សូមណែនាំលោកអ្នក ឱ្យបានស្គាល់ នូវអាហារពិសេសមួយមុខ ប្រចាំថ្ងៃ ដែលមានឈ្លោះថា ” ត្រីទីឡាំព្យាបំពងស្រួយ ទ្រាប់បន្លែស្រស់ ” ដើម្បីមកបង្ហាញទុកជូន ជាជម្រើសថ្មីមួយបន្ថែមទៀត ក្មុងការចម្អិនទទួលទាន ពិសេសទទួលស្វាមី ចេញពីធ្វើការហេវហត់ ដោយជឿជាក់ថា ពិតជាឆ្ងាញ់ពិសារជក់មាត់ជាប់ចិត្ត ជាក់ជាពុំខាន។
ត្រីទីឡាំព្យាបំពងស្រួយទ្រាប់បន្លែ មួយមុខនេះ ត្រូវសម្រាំងចេញពី ត្រីទីឡាំព្យាប្រភេទលេខ១ ស្រស់ៗ ១០០ភាគរយ បានប្រស់ទុក យ៉ាងល្អរួចជាស្រេច សម្រាប់ផ្គាប់ចិត្តស្វាមី និងក្រុមគ្រួសារ។ គ្រឿងក្លែម ត្រីទីឡាំព្យាបំពងស្រួយ ទ្រាប់បន្លែ អប់ក្លិនឈ្ងុយឈ្ងប់ ដោយរូបមន្តប្រភេទនេះ ញ៉ាំងឱ្យអាហារមួយមុខនេះ អាចបង្កើន នូវរសជាតិឆ្ងាញ់ពិសា ស័ក្តិសម ជាមុខម្ហូបប្រចាំគ្រួសារ និងសម្រាប់ទទួលភ្ញៀវ ផងដែរ៕
មតិយោបល់