ព័ត៌មានជាតិ

ជនសង្ស័យចំនួន ៤នាក់ និងថ្នាំញៀនចំនួន ៥កញ្ចប់ ត្រូវបានឃាត់ខ្លួន នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ: ជនសង្ស័យចំនួន ០៤នាក់ និងថ្នាំញៀនចំនួន ០៥កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង១០ យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចយើងកំពុងជិះល្បាតក្នងមូលដ្ឋាន ពេលនោះ ក៏បានប្រទះឃើញជនសង្ស័យ រួចក៏បានធ្វើការឃាត់ខ្លួន និងបានដកហូតម៉ូតូចំនួន ០២គ្រឿង ទើបកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួន មកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសួរនាំ។

ជនសង្ស័យចំនួន ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
-ទី១ ឈ្មោះ ធី ផុណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ
-ទី២ ឈ្មោះ ធី សុខអោត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ ស្នាក់នៅភូមិសីុធរ ឃុំសីុធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
-ទី៣ ឈ្មោះ ភឿន ភាព ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នស្នាក់នៅភូមិព្រែកតាពែន ឃុំស្វាយមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
-ទី៤ ឈ្មោះ អុន វណ្ណសីុ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចម្ការ បច្ចុប្បន្នស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ក្នុងប្រត្តិការណ៍នេះ សមត្ថកិច្ចបានធ្វើការដកហូត សម្ភារ:មួយចំនួនរួមមាន ម៉ាទឹកកកចំនួន ០៥កញ្ចប់តូច និងម៉ូតូចំនួន ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការ ដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

photo_2016-05-16_11-42-07 photo_2016-05-16_11-42-06 photo_2016-05-16_11-42-04 photo_2016-05-16_11-42-03 photo_2016-05-16_11-42-02 (2) photo_2016-05-16_11-42-02

//youtu.be/9U2yZBB_4L0

មតិយោបល់