តាមគេហទំព័ររបស់ប្រទេសថៃដែលមានឈ្មោះថា manager.co.th បានបកស្រាយថា ជាមតិឯកភាពសម្រាប់ភាពក្ដៅគគុកតាមបណ្ដាលប្រទេស ក្នុងករណីវិវាទផ្លូវសិល្បៈការសម្ដែងល្ខោនខូន ដែលភាសាខ្មែរ ហៅថាល្ខោនខោល ជាសិល្បៈរបស់ប្រទេសកម្ពុជា តែម្ខាងនេះ មិនមែនជារបស់ថៃ។
នេះវាមានដើមរឿងដែលមានការផ្ទុះក្នុងបណ្ដាញសង្គម អ៊ិនធឺណែត របស់កម្ពុជា ដែលមានប្រតិកម្មចំពោះរឿងនេះ ក៏ប៉ុន្ដែចំពោះមតិប្រវត្តិសាស្ដ្រអាណាចក្រ បានចែងថា ល្ខោនខោល ជាវប្បធម៌រួមរបស់អាស៊ាន ក្នុងភូមិភាគមសុន្សជាតិ ដែលមានប្រវត្តសាស្រ្ដសិល្បៈបុរាណស្រដៀងគ្នា ។
ក្នុងនោះដែរខាងភាគីថៃ បានអះអាងថា អត្ថន័យរបស់ល្ខោនខោល មិនមានអត្ថន័យចំពោះថៃ ឬ កម្ពុជា តែប៉ុណ្ណោះទេ នៅមានបណ្ដាលប្រទេសដទៃទៀតដូចជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ព្រោះជាសិល្បៈការសម្ដែងដែលបង្ហាញពីភស្ដុតាងយ៉ាងច្បាស់ ដែលចាត់ទុកជាសម្បត្តិបេតិកភណ្ឌពិភពលោកមនុស្សជាតិ ។
សូមបញ្ជាក់ផងដែរថា ប្រទេសល្ខោនស្រដៀងនឹងល្ខោនខោលកម្ពុជា ខាងប្រទេសថៃ ហៅលោ្ខនខូន ខាងប្រទេស ឡាវ ហៅថា ល្ខោន ណាគកាំឡាវ រីឯប្រទេស ឥណ្ឌូនេស៊ី ហៅថា ល្ខោនរាមាយណៈ ជាដើម ដែលបានដកស្រង់ការសម្ដែងរឿងចេញពីរឿង រាមាយណៈ ៕
កម្ពុជា
ឥណ្ឌូនេស៊ី
ភូមា
ថៃ
មតិយោបល់