ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាវៀតណាម Hoang Thuy Linh ប្រេះថ្នេរខោលេចលីអូលើឆាក​

តារាសម្តែងវ័យ២៨ឆ្នាំ របស់វៀតណាម នាង Hoang Thuy Linh បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលអំឡុងប្រគំតន្ត្រីកាលពីថ្ងៃទី​១ ខែមេសា ជាមួយក្រុម SNSD, NCT ក៏ជួបនូវ​បញ្ហាសម្លៀកបំពាកប្រេះថ្នេរ​ចេញលីអូ ធ្វើឲ្យអ្នកគាំទ្រ​ចាប់អារម្មណ៍យ៉ាងខ្លាំង ។​

នៅពេលដែលតារាចម្រៀង Hoang Thuy Linh ឡើងឆាកជាមួយសម្លៀកបំពាក់ពណ៌​ទឹកប្រាក់ ក៏ស្រាប់តែប្រេះថ្នេរខោ លេច​ចេញលីអូ ពណ៌ស ធ្វើឲ្យអ្នកគាំទ្រស្រែកកញ្ជ្រោលឡើង ។ បន្ទាប់មកពីធីការិនីម្នាក់ បានឡើងលើឆាកជួយដោះអាវរបស់នាងចេញ ដើម្បីរុំបិទបាំងតំបន់កេរខ្មាស់នេះ រួចក៏បន្តដំណើរសម្តែង​ជាធម្មតា​។

នាង Hoang Thuy Linh បានសរសេរនៅលើបណ្តាញសង្គមថា នេះជាកំហុស​ផ្ទាល់ខ្លួនរបស់នាង ហើយហេតុការណ៍នេះ រំឭកឲ្យនាងប្រុងប្រយ័ត្ន បន្ថែមទៀត អំឡុងពេលឡើងឆាក ។ នាងបានបន្តថា នាងអាចនឹងឈ្នះឧបសគ្គលំបាកៗក្នុងជីវិត​៕​

ទស្សនាវីដេអូឃ្លិបដូចខាងក្រោម ៖

មតិយោបល់