ភ្នំពេញ: គោលការណ៍របស់តារា មួយចំនួន ប្រកាន់គោលជំហរសិចស៊ី មិនខ្លាចពាក្យរិះគន់ ខណៈ ដែលគ្រួសារ ក៏យល់ព្រមឲ្យធ្វើយ៉ាងដូច្នោះ ទើបមានករណីផ្ទុះផ្ទួនៗ រវាងសិល្បៈករ និងសិល្បៈករ រាលដាលដល់ទស្សនិកជន កក្រើកឡើង ពេញ ហ្វេសប៊ុក។ ទន្ទឹមនឹងហ្នឹង បន្ទាប់ពីនាង ដេននី ក្វាន់ មិនទាន់ស្ងាត់រឿងអាស្រូវ រួចរាល់ផង នាង វណ្ណ វលក្ខណ៍ ក៏បង្ហាញភាពសិចស៊ី វិញម្តង រហូតឆក់ឱកាស ដណ្ដើមបានតំណែង ជាតួឯកស្រីក្នុងរឿង “ កូនក្រមុំលោកមេភូមិ ” ទៀតផង។
ដោយសារតែ ការហ៊ានបង្ហាញភាពសិចស៊ី ទើបនាង វណ្ណ វលក្ខណ៍ ធ្វើឲ្យខ្លួនឯង ក្លាយជាតារាសម្ដែងស្រីវ័យក្មេង គ្រងតំណែងតួឯកស្រី លើវិស័យសិល្បៈ ក្នុងរយៈពេលខ្លីបំផុត។ ការទទួលបានឱកាសដើរតួឯកនេះ ត្រូវបានគេកត់សម្គាល់ឃើញថា ដោយសារនាង បានបញ្ចេញរូបថត បង្ហាញភាពសិចស៊ីរបស់ខ្លួន ជាច្រើនប៉ុស្តិ៍ កាលពីពេលកន្លងទៅ និងកំពុងពេញនិយមទស្សនា មិនចាញ់ភាពសិចស៊ីរបស់នាង ដេននី ក្វាន់ នៅតាមបណ្តាប្រព័ន្ធបណ្តាញសង្គម នានា។
គួររំលឹកថា វណ្ណ វលក្ខណ៍ បានចូលរួមសម្តែង ក្នុងខ្សែភាពយន្ត មិនក្រោមជាង ១០រឿងទេ តែមិនធ្លាប់ បានជាតួឯកឡើយ ទើបតែកន្លងទៅនេះ ក្រោយពីនាង បានបញ្ចេញភាពសិចស៊ី ទើបធ្វើឲ្យនាង ត្រូវបានគេចាប់អារម្មណ៍ មើលឃើញ និងមានឱកាសប្ដូររសជាតិ បានសម្ដែងជាតួឯកស្រី វិញម្តង ក្នុងខ្សែវីដេអូភាគថ្មី របស់ទូរទស្សន៍ CTN នោះ។ ផ្ទុយទៅវិញ នាង ដេននីក្វាន់ ហាក់មិនត្រូវបានគេឃើញថា ទទួលបានការសម្ដែង ជាតួឯកស្រី ក្នុងខ្សែវីដេអូភាគថ្មី របស់ទូរទស្សន៍ល្បីឈ្មោះ ណាមួយឡើយ។
វណ្ណ វលក្ខណ៍ បានបង្ហើបឲ្យដឹងថា បើទោះបីជារូបនាង ទទួលបានតំណែងតួឯកក្តី ក៏នាង នៅមិនទាន់បោះបង់ការថតរូប បែបសិល្បៈសិចស៊ីនោះទេ។ ប៉ុន្តែដោយសារតែ គោលការណ៍មួយចំនួន របស់ ដេននី ក្វាន់ ប្រកាន់គោលជំហរ សិចស៊ី មិនខ្លាចពាក្យរិះគន់ ស្រដៀងគ្នា ខណៈ ដែលនាង កំពុងជួបជាមួយ លោក ថៃ នរៈសត្យា និងចូលទៅដុះក្អែល នៅទីស្តីការក្រសួងវប្បធម៌ នាព្រឹកថ្ងៃទី១៧ ឧសភា ២០១៦ នេះ ផងដែរ៕
ដូច្នេះ តើលទ្ធផល នៃការបង្ហាញភាពសិចស៊ី រវាងនាងទាំង២ នឹងមានវាសនាស្រដៀងគ្នា ឬយ៉ាងណា?
មតិយោបល់