ក្នុងជំនួបដោយផ្ទាល់នៅផ្ទះកំណើតក្នុងខេត្តកំពង់ស្ពឺ នាយក្រូច និងភរិយា បានអះអាងថាឈប់រស់នៅជាមួយគ្នាប្រមាណជិត១០ឆ្នាំមកហើយ ដែលស្ថានភាពនេះខុសប្លែកទាំងស្រុងពីជីវិតគូស្នេហ៍របស់ប្ដីប្រពន្ធភាគច្រើន ជាពិសេសគឺនាយពែកមីជាដើម។ យ៉ាងណាក៏ដោយ អ្នកទាំងពីរបានអះអាងថាសម្ព័ន្ធស្នេហាមិនមានបញ្ហានោះទេ បើទោះជានាយក្រូច ក៏សារភាពថាលោកណេះណុះក្រោយខ្នងភរិយាមិនខុសពីត្រីងៀតឆ្លៀតពង។
ភរិយានាយក្រូចបានអះអាងថា តាំងពីឆ្នាំ២០០៩ ក្នុងពេលនាយក្រូចឡើងមកប្រលងនៅCTN នៅភ្នំពេញ រវាងអ្នកស្រី និងស្វាមី មិនមានជីវិតរស់នៅជុំគ្នាទៀតទេ យូរៗម្ដងស្ដើរតែដល់បុណ្យទានឬមានកិច្ចការត្រូវចាត់ចែងរួមគ្នាទើបបានឃើញមុខ។ អ្នកស្រីថាតាំងពីស្វាមីកើនឡើងទីផ្សារ អ្នកស្រី និងស្វាមី មិនដែលបានរស់នៅជុំគ្នានោះទេ ដោយកន្លះខែ មួយខែ ឬយូរឆាប់ជាងនេះ ទើបជូបគ្នាម្ដង ក្នុង ពេលដែលការជូបគ្នាក៏ស្ថិតក្នុងភាពប្រផិតប្រផើយ។ នៅភ្នំពេញ អ្នកស្រីថាខ្លួនបានទិញផ្ទះផ្ទាល់ខ្លួនមួយ នៅជិតវត្តទួលដើម្បីបង់រំលោះ ប៉ុន្តែហេតុផលដែលអ្នកស្រីឡើងមករស់នៅជួបជុំមិនកើត គឺដោយសារតែអ្នកស្រីមានមុខជំនួញនៅភ្នំពេញ នៅស្រុកកំណើតមិនអាចដកឃ្លា ហើយនាយក្រូចក៏មានការងារសិល្បៈនៅភ្នំពេញ សឹងនឹងមានពេលទៅខេត្ត។ អ្នកស្រីថាខ្លួននៅស្រុកប្រសើរជាងរស់នៅតាមប្ដី ដោយសារតែអ្នកស្រីគឺជាអ្នកទិញស្រូវលក់ស្រូវ គ្រប់គ្រងវង់ភ្លេង និងទិញអេតចាយប្រចាំក្នុងភូមិផង អ៊ីចឹងហើយទើបអ្នកស្រីបានអះអាងថា ចង់ល្បីថាប្ដីមានស្រីប៉ុន្មាននាក់ក៏អត់ឈឺក្បាល សំខាន់កុំអោយតែយកនារីនោះជាប់ភរិយាចុង។ អ្នកស្រីថាស្វាមីជំនាញរកលុយពីខាងសិល្បៈ ចំណែកកការងារមុខជំនួញរបស់គ្រួសារដែលជាមុខរបរសំខាន់ គឺអ្នកស្រីជាអ្នករាប់រង ទើបជម្រើសរស់នៅបែកគ្នា ជាជម្រើសល្អបំផុត ដែលមិនអាចជៀសរួច។ អ្នកស្រីកំណើត និងភ្នំពេញ មិនឆ្ងាយគ្នាប៉ុន្មានទេ ប៉ុន្តែសម្ពាធមុខជំនាញ និងមុខងាររៀងខ្លួន គឺជាអ្វីដែលអ្នកស្រី និងនាយក្រូច កម្រមានពេលត្រូវគ្នា ។ ម្យ៉ាងមកពីនៅភ្នំពេញ អ្នកស្រីមិនដឹងត្រូវរកស៊ីអ្វីដើម្បីកើបប្រាក់ចំណូលនោះផង ទើបអ្នកស្រីរស់នៅតែខេត្ត២នាក់កូនប្រុសទី២ ហើយអោយនាយក្រូច និងកូនស្រីច្បងរស់នៅភ្នំពេញបែកគ្នា ដោយអ្នកស្រីប្រកាសថាសភាពបែបនេះមានរយៈពេលជិត១០ឆ្នាំមកហើយ បើទោះជាកូនស្រីទើបតែឡើងមករស់នៅជាមួយប្ដីមុននេះ។ អ្នកស្រី មិនមានគម្រោងរស់នៅជុំគ្នាជាមួយស្វាមីនោះទេ បើទោះជាបានដឹងថាជម្រើសបែបនេះ ធ្វើអោយនាយក្រូច ល្បីកាន់តែខ្លាំងថាមានស្រីថ្មីហូរហែរ។ មិនខុសគ្នាដែរ នាយក្រូច បានសារភាពថា លោក និងភរិយារស់នៅបែកគ្នាមិចតិចជាង៧ឆ្នាំនោះទេ ដោយសារតែលោកមានការងារតែនៅភ្នំពេញ ហើយភរិយារបស់លោកក៏មានមុខជំនួញតែនៅឯខេត្ត។ លោកអះអាងថាខ្លួនមានស្រីខាងក្រៅ ប៉ុន្តែអត់ភ្លេចភរិយានោះទេ បើទោះជាភរិយារបស់លោកហាក់បើកចិត្តទូលាយអោយលោកមានស្រីតាមចិត្ត និងសូវមិនប្រច័ណ្ឌលោកក្រោយនៅបែកគ្នា។
ខាងក្រោមនៃកិច្ចសម្ភាសន៍ផ្ទាល់រវាងនាយក្រូច និងភរិយា ដែលអះអាងថាពួកគេពិតជារស់នៅបែកគ្នា៖
https://www.youtube.com/watch?v=3SXoxzBpuSw
មតិយោបល់