តារាសម្តែង Lee Min Ho ល្បីល្បាញកូរ៉េខាងត្បូង បានបញ្ជាក់ថា លោកនឹងចូលបម្រើកងទ័ពចំនួន ៤សប្តាហ៍ ។
ព័ត៌មានដែលលេចចេញដំបូង ដោយផ្សាយតាមរយៈផេក koreaboo ថាតារាសម្តែងរូបនេះ នឹងចូលបម្រើទ័ព នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅ Gangnam ជាអ្នកជួយដល់សេវាសង្គម។
ខាងផលិតកម្ម MYM Entertainment បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ព័ត៌មានលម្អិតថា សម្រាប់ថ្ងៃពិតប្រាកដដែល Lee Min Ho ចូលបម្រើទ័ព នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា នៅ Gangnam ផ្នែកការងារបម្រើលើសេវាសង្គម។
កាលពីដើមឆ្នាំត្រូវបានគេរាយការណ៍ថា Lee Min Ho នឹងចូលបម្រើកងទ័ព នៅខែមីនា ឬមេសា ៕

មតិយោបល់